បង្កើតការងារធ្វើសម្រាប់ជនពិការ។ (រូបថត៖ baochinhphu.vn) |
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោកNguyen Xuan Phuc ទើប តែបានចុះហត្ថលេខាលើសេចក្ដីសម្រេចចិត្តផ្ដល់សច្ចាប័ណ្ឌ លើកម្មវិធីជួយឧបត្ថម្ភដល់ជនពិការដំណាក់កាលឆ្នាំ២០២១-២០៣០។
កម្មវិធីនេះគឺសំដៅជំរុញការអនុវត្តអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិរបស់ជនពិការនិងច្បាប់ស្ដីពីជនពិការ ក្នុងបំណងលើក កំពស់គុណភាពរស់នៅរបស់ជនពិការ ជួយសម្រួលដល់ជនពិការដើម្បី ចូលរួមប្រកបដោយសមភាពក្នុងសកម្មភាពសង្គមនានា ក៏ដូចជាធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនពិការនិងជួយជនពិការពង្រីក សមត្ថភាពរបស់ខ្លួនផងដែរ។
ក្នុងដំណាក់កាលឆ្នាំ២០២៦-២០៣០ គោលដៅនៃកម្មវិធីនេះ គឺមាន ៩០%នៃចំនួនជនពិការត្រូវបានអភិក្រមនឹងសេវាកម្មសុខាភិបាល ៨០%នៃ ចំនួនកុមារចាប់ពីទារករហូតដល់អាយុ៦ឆ្នាំត្រូវបានពិនិត្យរកឃើញ ពិការភាពពីកំណើតដើម្បីធ្វើអន្តរាគមន៍យ៉ាងឆាប់ៗ៕