វៀតណាមយកចិត្តទុកដាក់ដល់ការធានាសិទ្ធិមនុស្សលើគ្រប់ជ្រុងជ្រោយ

Chia sẻ
(VOVWORLD) - សាររបស់លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានអះអាងថា ការយកប្រជាជនជាមជ្ឈមណ្ឌលនិងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍគឺជាគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាម។ 
វៀតណាមយកចិត្តទុកដាក់ដល់ការធានាសិទ្ធិមនុស្សលើគ្រប់ជ្រុងជ្រោយ - ảnh 1រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ថ្លែងក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃសម័យប្រជុំប្រចាំលើកទី ៤៩ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

នាថ្ងៃទី ២ ខែមីនា ក្នុងក្របខ័ណ្ឌកិច្ចប្រជុំជាន់ខ្ពស់នៃសម័យប្រជុំប្រចាំលើកទី ៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ប្រធានគណៈប្រតិភូវៀតណាមបានផ្តល់សារសំខាន់តាមប្រព័ន្ធអ៊ីនធឺណិតនៅសម័យប្រជុំ។

សាររបស់លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានអះអាងថា ការយកប្រជាជនជាមជ្ឈមណ្ឌលនិងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍគឺជាគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀត ណាម។ លោក Bui Thanh Son បានអះអាងសារជាថ្មីអំពីបំណងរបស់វៀតណាមក្នុងការរួមចំណែកតាមរយៈបេក្ខភាពសម្រាប់មុខតំណែងជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាណត្តិឆ្នាំ ២០២៣-២០២៥ ជាមួយនឹងសារថា “គោរពគ្នាទៅវិញទៅមក។ សន្ទនានិងសហប្រតិបត្តិការ។ ធានាសិទ្ធិមនុស្សសម្រាប់អ្នកទាំងអស់គ្នា”។

ជាមួយនឹងសារនេះ វៀតណាមអះអាងនូវការត្រៀមជាស្រេច សហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធដើម្បីលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ បង្កើនប្រសិទ្ធភាពនៃសកម្មភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សតាមរយៈការសន្ទនា កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។ វៀតណាមយកចិត្តទុកដាក់ដល់ការធានាសិទ្ធិមនុស្សលើគ្រប់ទិដ្ឋភាព ដោយផ្តល់អាទិភាពដល់ការការពារសិទ្ធិរបស់ក្រុមងាយរងគ្រោះ សមភាពយេនឌ័រ; ធានាសិទ្ធិមនុស្សក្នុងការដោះស្រាយបញ្ហាសកល ជាពិសេសក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ វៀតណាមក៏បានផ្តល់អាទិភាពលើការលើកកម្ពស់សិទ្ធិទទួលបានសុខភាពក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ សិទ្ធិទទួលបានការងារសមរម្យដែលពាក់ព័ន្ធនឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សិទ្ធិទទួលបានការអប់រំប្រកបដោយគុណភាព ផ្អែកលើសមធម៌នៃឱកាសនិងលទ្ធភាពទទួលបាន៕

ប្រតិកម្មទៅវិញ