|
ឧត្តមសេនីយ៍ឯក Nguyen Chi Vinhទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តី
ការបរទេសអាមេរិក (រូបថតៈTXVN ) |
(VOVworld)-វៀតណាមយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ជាមួយអាមេរិក ក្នុងនោះមានកិច្ចសហប្រតបត្តិការលើវិស័យការពារជាតិនិងសន្តិ
សុខ។ នេះជាការអះអាងរបស់អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមឧត្តម
សេនីយ៍ឯក Nguyen Chi Vinh ក្នុងពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូក្រសួង
ការបរទេសអាមេរិកដឹកនាំដោយអនុរដ្ឋមន្រ្តីការបរទេសលោកស្រី Wendy Sherman ដែលកំពុងបំពេញរទស្សនកិច្ចនៅវៀតណាមនារសៀលថ្ងៃទី៤មិនា។
តាមឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថា នាពេលខាងមុខ ប្រទេសទាំង ពីរគប្បីមានការផ្លាស់ប្តូរច្រើនថែមទៀត សំដៅស្វែងរកវិធីសាស្រ្តប្រកបដោយ ប្រសិទ្ធភាពក្នុងសកម្មភាពមួយចំនួនដូចជា ពិគ្រោះយោបល់ថ្នាក់យុទ្ធសាស្រ្ត
ការពារជាតិ និងធានាសន្តិសុខនាវាចរណ៍ជាដើម។ វៀតណាមគាំទ្រនិង ព្រម
ព្រៀងឲ្យភាគីអាមេរិកបង្កើនកម្លាំងស្រាវជ្រាវស្វែងរកឥដ្ឋិធាតុកងទ័ព អាមេរិក
ដែលបាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាម រួមទាំងបន្តនូវការបើកទូលាយ បណ្តា
ខ្លឹមសារសហប្រតិបត្តិការជាមួយអាមេរិក៕