វៀតណាមយកចិត្តទុកដាក់ជម្រុញទំនាក់ទំនងជាមួយរដ្ឋអំណាចនិងរដ្ឋសភាថ្មីរបស់អាមេរិក

Chia sẻ
(VOVworld)-នាថ្ងៃទី១០កុម្ភៈ ស្ថានទូតវៀតណាមប្រចំាំនៅអាមេរិកបានរៀបចំការ ជួបសន្ទនាការទូតក្នុងឱកាសឆ្នាំថ្មីដោយមានការចូលរួមរបស់ទីប្រឹក្សា ឧបការីជាង ៧០នាក់មកពីការិយាល័យនិងគណៈកម្មាធិការសំខាន់ៗ
វៀតណាមយកចិត្តទុកដាក់ជម្រុញទំនាក់ទំនងជាមួយរដ្ឋអំណាចនិងរដ្ឋសភាថ្មីរបស់អាមេរិក - ảnh 1
ទិដ្ឋភាពនៃពិធីជួបសន្ទនាកាទូត

(VOVworld)-នាថ្ងៃទី១០កុម្ភៈ ស្ថានទូតវៀតណាមប្រចំាំនៅអាមេរិកបានរៀបចំការ
ជួបសន្ទនាការទូតក្នុងឱកាសឆ្នាំថ្មីដោយមានការចូលរួមរបស់ទីប្រឹក្សា ឧបការីជាង
៧០នាក់មកពីការិយាល័យនិងគណៈកម្មាធិការសំខាន់ៗនៃសភាទាំងពីររបស់
អាមេរិកអាណាត្តថ្មី ដែលពាក់ព័ន្ធទៅនឹងដំណើការរៀបចំគោលនយោបាយកិច្ចការ
 បរទេសរបស់អាមេរិក ទំនាក់ទំនងជាមួយទ្វីបអាស៊ីនិងវៀតណាម។​នៅក្នុងជំនួប
 នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បាន ថ្លែង
អំណរគុណនិងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ទីប្រឹក្សានិងឧបការីក្នុងនាម ជា
ស្ពានតភ្ជាប់និងរួមចំណែកសំខាន់ទៅក្នុងការជម្រុញទំនាក់ទំនងដៃគូលើគ្រប់
ជ្រុងជ្រោយ វៀតណាម-អាមេរិក។​លោក Pham Quang Vinh បានគូសបញ្ជាក់ថា
 វៀតណាមយកចិត្តទុកដាក់ជម្រុញទំនាក់ទំនងជាមួយរដ្ឋអំណាចនិងរដ្ឋសភាថ្មី
របស់អាមេរិក។ លោកឯកអគ្គរដ្ឋទូតវៀតណាមក៏បានជូនដំណឹងអំពីការដែលវៀត
 ណាមធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូល APEC ២០១៧។

        នៅក្នុងជំនួបនេះ ទីប្រឹក្សានិងឧបការីទាំងអស់បានវាយតម្លៃខ្ពស់ចំពោះកិច្ច
ការផ្លាស់ប្តូរថ្មីនិងតួនាទីរបស់វៀតណាមក្នុងតំបន់ ព្រមទាំងអះអាងថា នឹងរួម
ចំណែកជម្រុញទំនាក់ទំនងវៀតណាម-អាមេរិកឲ្យកាន់តែអភិវឌ្ឍន័យ៉ាងខ្លាំងក្លា
 ថែមទៀតលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ