វៀតណាម-ម៉ាឡេស៊ីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅលើសមុទ្រ ដើម្បីបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែមិនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ 
វៀតណាម-ម៉ាឡេស៊ីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅលើសមុទ្រ ដើម្បីបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានស្នើឲ្យ រដ្ឋាភិបាលនៃប្រទេសទាំងពីរអនុវត្តន៍វិធានការសហប្រតិបត្តិការដើម្បីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឲ្យបានឆាប់រហ័ស។ លោកប្រធានរដ្ឋសភាមានគោលបំណងថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងបន្តបង្កលក្ខណៈងាយស្រួលដល់ពលករវៀតណាមនៅម៉ាឡេស៊ី។ ប្រធានរដ្ឋសភាបានអះអាងថា រដ្ឋសភាវៀតណាមគោរព ហើយជានិច្ចកាលរួមវិភាគទានទៅក្នុងការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយម៉ាឡេស៊ី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជាក់ស្តែងរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតនាក្នុងឆ្នាំ ២០២៣។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យវៀតណាម និងម៉ាឡេស៊ី រួមគ្នាពង្រឹងសន្តិភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើតយ៉ាងសកម្ម សំដៅធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ភាគីនានាតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។ ប្រទេសទាំងពីរបង្កើនការផ្លាស់ប្ដូរ កិច្ចសហប្រតិបត្តិការនៅលើសមុទ្រ រួមគ្នាថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

វៀតណាម-ម៉ាឡេស៊ីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅលើសមុទ្រ ដើម្បីបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ - ảnh 2ទិដ្ឋភាពនៃជំនួបធ្វើការ

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Dato' Sri Ismail Sabri bin Yaakob បានអះអាងថា ម៉ាឡេស៊ីជានិច្ចកាលគោរពពង្រឹង និងពង្រីកថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម។ ម៉ាឡេស៊ីផ្ដល់អាទិភាពជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សំដៅស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងនោះមានការជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីធ្វើសកម្មភាពអនុវត្តន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ីដំណាក់កាល២០២១-២០២៥ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលជាកម្លាំងចលករកំណើនថ្មីដូចជាសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរឌីជីថល៕

ប្រតិកម្មទៅវិញ