យោងតាមការធ្វើស្ថិតិ នាបច្ចុប្បន្ន ពិភពឥស្លាមមានប្រជាជនជាង ២ពាន់លាន នាក់ ដែលរស់នៅក្នុងប្រទេសចំនួន ១១២ ក្នុងនោះ ប្រទេសចំនួន ៥៧ ជាសមាជិក នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC)។ ជាពិសេស ប្រជាជនឥស្លាមស្រូបយក ភាគច្រើននៅតំបន់អាស៊ី (៦២%) ជាពិសេសនៅក្នុងប្លុកអាស៊ាន។ របាយការណ៍របស់ អង្គការកសិកម្មនិងស្បៀងអាហារ នៃអង្គការសហប្រជាជាតិ (FAO) បានឲ្យដឹងថា ការចំណាយលើអាហារហាឡាលរបស់សហគមន៍ឥស្លាមលើទូទាំងពិភពលោកកាន់តែ កើនឡើងៗ ដែលរំពឹងថានឹងឈានដល់ ១,៨ ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ ២០២៤ និង ១៥ ទ្រីលានដុល្លារនៅឆ្នាំ ២០៥០។ មិនត្រឹមតែប៉ុណ្ណោះទេ ការអភិវឌ្ឍវិស័យ ហាឡាលនឹងជំរុញការអភិវឌ្ឍនៃវិស័យ និងសេវាកម្មដែលភ្ជាប់ជាមួយទៀតផង។
បណ្ដាតំណាងដែលចូលរួមសន្និសីទបានចាត់ទុកថា នេះគឺជាឱកាសដើម្បីវៀត ណាមទាក់ទាញវិនិយោគិននិងភ្ញៀវទេសចរឥស្លាមមកធ្វើអាជីវកម្ម និងទេសចរណ៍នៅ វៀតណាម រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ហើយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ បណ្តាប្រទេសក្នុង OIC។ ដើម្បីឆ្លៀតយកឱកាសនេះ ទីក្រុងហូជីមិញកំពុងផ្តោតការ យកចិត្តទុកដាក់លើគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មហាឡាល ជាពិសេស វិស័យម្ហូបអាហារ និងវិស័យគាំទ្រដូចជា ភស្តុភារ ឃ្លាំងទំនិញ តាមនោះបង្កើតបណ្ដុំ សេវាកម្មជាប់ស្តង់ដារហាឡាល បម្រើសហគមន៍ជនឥស្លាម ហើយសហគ្រាសដែល ជាប់ស្តង់ដារនាំចេញហាឡាលនឹងកាន់តែកើនឡើងទាំងគុណភាព និងបរិមាណ។
ក្នុងរយៈពេលវែង ទីក្រុងនឹងគាំទ្រ ហើយបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសក្នុងការ ទទួលបានព័ត៌មាន បង្កើនឱកាសតភ្ជាប់តំបន់និយាយរួម ដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់ ផ្គត់ផ្គង់ផលិតផលហាឡាល៕