នារសៀលថ្ងៃទី១០កុម្ភៈ អ្នកជំងឺឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីចំនួន៣នាក់កំពុងព្យា បាលនៅមន្ទីរពេទ្យត្រូពិកមជ្ឈឹម រដ្ឋធានីហាណូយ ត្រូវបានអនុញ្ញាតអោយ ចេញពីពេទ្យ។ អ្នកជំងឺទាំង៣នាក់នេះសុទ្ធតែជាកម្មករនៅខេត្ត Vinh Phuc។ ពួកគេមានសញ្ញានៃការឆ្លងជំងឺក្រោយពីវិលត្រឡប់មកពីទីក្រុង Wuhan (ចិន) កាលពីថ្ងៃទី១៧មករា ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅ ក្នុងមន្ទីរពេទ្យត្រូពិកមជ្ឈឹម។ ដូច្នេះហើយ គិតដល់បច្ចុប្បន្ន មន្ទីរពេទ្យត្រូពិក មជ្ឈឹមនៅតែព្យាបាលសម្រាប់អ្នកជំងឺឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីតែ២នាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា វៀតណាមបានព្យាបាលជាសះស្បើយហើយអនុញ្ញាត អោយចេញពីពេទ្យចំពោះករណីឆ្លងវីរុស nCoV ចំនួន៦/១៤នាក់៕