លោក Nguyen Quang Vinh អគ្គលេខាធិការ VCCI និងជាអនុប្រធានប្រតិបត្តិនៃ VBCSD (រូបថត៖ VOV) |
សិក្ខាសាលានេះមានគោលបំណងតភ្ជាប់«សំលេង»របស់ភាគីពាក់ព័ន្ធនានាមកពីធុរកិច្ចរហូតដល់អង្គការក្នុងស្រុកនិងអន្តរជាតិ រួមទាំងអង្គភាពតំណាងឲ្យ សហគមន៍ធុរកិច្ចវៀតណាម ដើម្បីពិភាក្សាលើការស្វែងរកដំណោះស្រាយចំពោះចំណោតការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងសម័យនៃការផ្លាស់ប្តូរពីទស្សនៈសមភាពយេនឌ័រនៅកន្លែងធ្វើការ។ នៅក្នុងសិក្ខាសាលានេះដែរ វាគ្មិនក៏បានពិភាក្សាគ្នាអំពីកត្តា ដែលជួយអង្គភាពអាជីវកម្មគ្រប់គ្រងអាជីកម្មរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពក្នុងស្ថានភាពធម្មតាតាមបែបគន្លងថ្មី ជាពិសេសគឺ តួនាទីលើកកម្ពស់តម្លៃសមភាព និងធ្វើពិពិធកម្មក្នុងបរិយាកាសធ្វើ ការងារ ក៏ដូចជាលើកកំពស់តួនាទីរបស់ស្ត្រីក្នុងការដឹកនាំជាដើម។
លោក Nguyen Quang Vinh អគ្គលេខាធិការ VCCI និងជាអនុប្រធានប្រតិបត្តិនៃ VBCSD បានមានប្រសាសន៍ថា ដើម្បីនាំមុខគេក្នុងស្ថានភាពធម្មតាតាមបែបគន្លងថ្មី អង្គភាពអាជីវកម្មចាំបាច់ត្រូវគិតគូរខុសប្លែកពីគេ ធ្វើខុសប្លែកពីគេ ព្រមទាំងមានផ្នត់គំនិតថ្មីចំពោះបញ្ហាចាស់ៗជាពុំខានឡើយ។ ម្យ៉ាងវិញទៀត សមភាពយេនឌ័រ គួរតែត្រូវបានទទួលស្គាល់ដោយអង្គភាពអាជីវកម្មជាកត្តាជំរុញកំណើនក្នុងរយៈពេលវែងសម្រាប់អង្គភាពអាជីវកម្មផងដែរ៕