សាស្ត្រាចារ្យ Ava Hossain ប្រធានសមាគមន៍ជំងឺភ្នែកអាស៊ី-ប៉ាស៊ីហ្វិក ប្រគល់ពានរង្វាន់ជូនលោកវេជ្ជបណ្ឌិត Nguyen Viet Giap (រូបថត៖ TTXVN) |
ក្នុងមហាសន្និបាត វេជ្ជបណ្ឌិតប្រជាជន Nguyen Viet Giap នាយកមន្ទីរពេទ្យភ្នែកខេត្ត Ba Ria - Vung Tau និងបុគ្គលឆ្នើមចំនួន ១៧ នាក់មកពីប្រទេស និងតំបន់ដែនដីក្នុងតំបន់ត្រូវបានទទួលរង្វាន់សម្រាប់ការរួមចំណែកឆ្នើមអំពីការបង្ការ និងគ្រប់គ្រងភាពពិការភ្នែកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នេះគឺជាពានរង្វាន់ដ៏មានកិត្យានុភាពបំផុតក្នុងវិស័យជំងឺភ្នែកក្នុងតំបន់សម្រាប់អ្នកដែលមានស្នាដៃឆ្នើមជាពិសេសក្នុងការបង្ការ និងគ្រប់គ្រងភាពពិការភ្នែក។
មុននេះបណ្ឌិត Nguyen Viet Giap មានកិត្តិយសទទួលបានងារជា “យុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេស” ឆ្នាំ ២០២២ សម្រាប់ស្នាដៃឆ្នើមរបស់ខ្លួន ក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ។ នៅឆ្នាំ ២០២១ វេជ្ជបណ្ឌិតរូបនេះ ទទួលបានកិត្តនាមជាវេជ្ជបណ្ឌិតប្រជាជនរបស់ប្រធានរដ្ឋ និងជាវេជ្ជបណ្ឌិតដំបូងគេរបស់ខេត្ត Ba Ria - Vung Tau ដែលទទួលបានកិត្តិនាមដ៏ខ្ពង់ខ្ពស់នេះ៕