វៀតណាមមានមោទនភាពដែលជាសមាជិកនៃសហគមន៍និយាយភាសាបារាំង

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី១៧ ខែមីនា នៅអាគាទទួលភ្ញៀវរបស់រដ្ឋាភិបាល អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជាផ្លូវការនៃទិវាភាសាបារាំងអន្តរជាតិ ថ្ងៃទី២០ ខែមីនា។ 
វៀតណាមមានមោទនភាពដែលជាសមាជិកនៃសហគមន៍និយាយភាសាបារាំង - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet អញ្ជើញថ្លែងក្នុងពិធី

ជាមួយនឹងប្រធានបទ “អ្នកនិយាយភាសាបារាំង ៣២១លាននាក់ មាតិកាវប្បធម៌រាប់ពាន់លាន” ការប្រារព្ធពិធីមានគោលបំណងដើម្បីអបអរសាទរភាពចម្រុះនៃវប្បធម៌ និងភាសានៃសមាគមនិយាយភាសាបារាំងទូទាំងពិភពលោក ទន្ទឹមនឹងនោះ លើកកម្ពស់ ការចូលប្រើប្រាស់ខ្លឹមសារវប្បធម៌ នៅក្នុងលំហឌីជីថល។ ថ្លែងមតិក្នុងពិធីនេះ អនុរដ្ឋមន្ត្រីការបរទេស Do Hung Viet បានអះអាងថា វៀតណាមមានមោទនភាពដែលជាសមាជិកនៃសហគមន៍ហ្រ្វង់កូហ្វូន; ជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពជាមួយសហគមន៍ ហ្រ្វង់កូហ្វូន និងបណ្តាប្រទេសជាសមាជិក រួមទាំងដៃគូជាមួយនឹងសកម្មភាពដ៏សម្បូរបែប និងប្រកបដោយអត្ថន័យដែលបានប្រព្រឹត្តទៅទូទាំងប្រទេសក្នុងឱកាសទិវាហ្រ្វង់កូហ្វូនអន្តរជាតិ។

“បច្ចុប្បន្ននេះពិភពលោកកំពុងមើលឃើញការផ្លាស់ប្តូរយ៉ាងខ្លាំងដោយសារតែការប្រកួតប្រជែងជាយុទ្ធសាស្ត្ររបស់ប្រទេសធំៗ ជម្លោះ និងបញ្ហាប្រឈមផ្នែកសន្តិសុខដែលមិនមែនជាប្រពៃណី ដូចជាអសន្តិសុខស្បៀង ការប្រែប្រួលអាកាសធាតុ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដ៏ធំទាំងនោះ ហើយទន្ទឹមនឹងនោះ ការទាញយកប្រយោជន៍ពីឱកាសដែលនាំមកដោយការផ្លាស់ប្តូរបៃតង និងឌីជីថល ទាមទារឱ្យមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសនានា។ សហគមន៍ ហ្រ្វង់កូហ្វូន មានតួនាទីនិងសមត្ថភាពក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នានោះ”។

លោក Edgar Doerig តំណាងការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃ អង្គការហ្រ្វង់កូហ្វូនអន្តរជាតិ (OIF) បានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងផែនការសកម្មភាពរបស់ OIF នាពេលខាងមុខ ដែលទាក់ទងនឹងប្រធានបទដូចជា ៖ យុវជន សមភាពយេនឌ័រ ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។

“គ្មានកន្លែងណាដែលមានអត្ថន័យសម្រាប់ប្រារព្ធទិវាភាសាបារាំងអន្តរជាតិជាជាងនៅទីក្រុងហាណូយឡើយ កន្លែងដែលមានធម្មនុញហ្រ្វង់កូហ្វូន និងរចនាសម្ព័ន្ធអង្គការនិយាយភាសាបារាំង ត្រូវបានអនុម័តក្នុងឆ្នាំ ១៩៩៧ ក្នុងកិច្ចប្រជុំកំពូលលើកទី ៧ នៃហ្រ្វង់កូហ្វូន។ ជានិមិត្តរូបនៃចំណងសាមគ្គីភាព ភាសាបារាំងបានឆ្លងផុតមុខងារនៃភាសាសាមញ្ញ ដើម្បីក្លាយជាឧបករណ៍នៃការលើកកម្ពស់សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងគ្រប់ជ្រុងជ្រោយ។

ក្នុងឱកាសនេះ OIF បានប្រគល់រង្វាន់កិត្តិយសដល់លោកបណ្ឌិត Ngo Tu Lap អតីតនាយកវិទ្យាស្ថានភាសាបារាំងអន្តរជាតិ ក្នុងការទទួលស្គាល់នូវការរួមចំណែកដ៏សំខាន់របស់លោកក្នុងការលើកកម្ពស់ភាសាបារាំង និងការការពារតម្លៃភាសាបារាំង៕

ប្រតិកម្មទៅវិញ