អ |
ដូចដែលបានលើកឡើង នៅក្នុងសន្និសីទកាសែតនាថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ នោះ ការដែលវៀតណាមផ្ញើលិខិតទៅអង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីគោលជំហរនិងការ ពារសិទ្ធិរួមទាំងផលប្រយោជន៍ស្របច្បាប់ សមហេតុសមផលរបស់វៀត ណាម។ ចំពោះមុខការដែលចិនផ្សព្វ ផ្សាយនូវកំណត់ទូតមួយចំនួន ដោយលើកឡើងការទាមទារអធិបតេយ្យភាពមិនសមហេតុផល លើប្រជុំកោះ Hoang Sa និង Truong Sa គឺមិនសមស្របតាមច្បាប់អន្តរជាតិ ហើយរួមទាំងការទាមទារដែនសមុទ្រនៅសមុទ្រខាងកើត គឺដើរបញ្ច្រាសទៅនឹងបទ ប្បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS), នៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០ វៀតណាមបានផ្ញើកំណត់ទូតទៅឯអង្គការសហប្រជាជាតិ ដើម្បីបដិសេធរាល់ការទាមទារទាំងនេះ ដូចដែលបានលើកឡើងក្នុងឯកសារជាច្រើន ផ្ញើជូនទៅអង្គការសហប្រជាជាតិនិងទីភ្នាក់ងារដទៃទៀត។ ប្រទេស វៀតណាមក៏បានអះអាងជាច្រើនលើកច្រើនសារនូវគោលជំហររបស់ខ្លួនដោយបដិសេធនូវទស្សនៈខុសឆ្គងរបស់ចិន។
នាថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២០ វៀតណាមបានផ្សព្វផ្សាយនូវកំណត់ទូតដោយអះអាងគោលជំហររបស់ខ្លួនក្នុងបញ្ហាសមុទ្រខាងកើត ជាមួយប្រទេសពាក់ព័ន្ធដទៃទៀត។
វៀតណាមបានអះអាងម្តងហើយម្តងទៀតថា មានភ័ស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់និងមូលដ្ឋានច្បាប់ពេញ លេញ ដើម្បីអះអាងពីអធិបតេយ្យភាពលើប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ដោយសមស្របតាម បទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ។ ក្នុងនាមជាប្រទេសឆ្នេរសមុទ្រមួយ វៀតណាមមានសិទ្ធិទទួលផលពីសមុទ្រនៅឯសមុទ្រខាងកើត ដែលបានកំណត់ដោយ UNCLOS។ ហេតុដូច្នេះ រាល់ការទាមទារដែនសមុទ្រដែលដើរបញ្ច្រាសនឹង UNCLOS រំលោភលើអធិបតេយ្យភាពសិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការលើតំបន់ដែនសមុទ្ររបស់ វៀតណាមគឺត្រូវចាត់ទុកថាជាមោឃៈទាំងអស់៕