វៀតណាមមានប្រព័ន្ធបទបញ្ញត្តិតឹងរ៉ឹងដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរអាវុធខុសច្បាប់

Chia sẻ

(VOVWORLD) - អញ្ជើញចូលរួមនិងថ្លែងមតិនៅសន្និសីទនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ពី ការសន្យា វិធានការ និងបទពិសោធន៍របស់វៀតណាមក្នុងការគ្រប់គ្រងអាវុធយ៉ាង តឹងរឹង។

វៀតណាមមានប្រព័ន្ធបទបញ្ញត្តិតឹងរ៉ឹងដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរអាវុធខុសច្បាប់ - ảnh 1ទិដ្ឋភាពនៃសន្និសីទ។ (រូបថត៖ VOV)
សន្និសីទត្រួតពិនិត្យលើកទី៤ ស្តីពីការអនុវត្តកម្មវិធីសកម្មភាពរបស់អង្គការសហ ប្រជាជាតិ (UN) ស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរកាំភ្លើងតូចនិងអាវុធធុនស្រាល ខុសច្បាប់ (PoA) និងឧបករណ៍អន្តរជាតិសម្រាប់ការតាមដាន (ITI) បានធ្វើឡើងកាល ពីថ្ងៃទី ១៨ មិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក។ ក្នុងរយៈពេល ២ សប្តាហ៍ ចាប់ពីថ្ងៃទី ១៨-២៨ ខែមិថុនា សន្និសីទបាន ពិនិត្យលើការអនុវត្តកម្មវិធីសកម្មភាពរបស់អង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធ ប្រឆាំងនឹងការជួញដូរកាំភ្លើងតូច និងអាវុធធុនស្រាលដោយខុសច្បាប់ក្នុងដំណាក់ កាល ២០១៨-២០២៤ ព្រមទាំងបានដាក់ចេញនូវវិធានការពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិក្នុងការអនុវត្តការសន្យាក្នុងដំណាក់កាល ២០២៤-២០៣០។
អញ្ជើញចូលរួមនិងថ្លែងមតិនៅសន្និសីទនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ពី ការសន្យា វិធានការ និងបទពិសោធន៍របស់វៀតណាមក្នុងការគ្រប់គ្រងអាវុធយ៉ាង តឹងរឹង។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា វៀតណាមបានចេញផ្សាយនិងធ្វើ បច្ចុប្បន្នភាពឯកសារច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងអាវុធ រួមទាំងគម្រោងធ្វើវិសោធន កម្មច្បាប់ស្តីពីការគ្រប់គ្រង និងប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងឧបករណ៍គាំទ្រ ដែលកំពុងត្រូវបានរដ្ឋសភាពិចារណាដើម្បីធានាការគ្រប់គ្រងអាវុធយ៉ាងតឹងរ៉ឹង មិនទុកឱ្យធ្លាក់ក្នុងដៃឧក្រិដ្ឋជន៕

ប្រតិកម្មទៅវិញ