វៀតណាមមានបំណងរួមជាមួយរុស្ស៊ីអភិវឌ្ឍន៍ទំនាក់ទំនងឲ្យស៊ីជំរៅនិងប្រកបដោយប្រសិទ្ធភាព

Chia sẻ

(VOVworld)- វៀតណាមមានបំណងរួមជាមួយរុស្ស៊ី
អភិវឌ្ឍន៍ទំនាក់ទំនងឲ្យស៊ីជំរៅនិងប្រកបដោយ
ប្រសិទ្ធភាព។

វៀតណាមមានបំណងរួមជាមួយរុស្ស៊ីអភិវឌ្ឍន៍ទំនាក់ទំនងឲ្យស៊ីជំរៅនិងប្រកបដោយប្រសិទ្ធភាព - ảnh 1
វៀតណាមមានបំណងរួមជាមួយរុស្ស៊ីអភិវឌ្ឍន៍ទំនាក់ទំនងឲ្យ
ស៊ីជំរៅនិងប្រកបដោយប្រសិទ្ធភាព


(VOVworld)- វៀតណាមមានបំណងរួមជាមួយរុស្ស៊ីអភិវឌ្ឍន៍ទំនាក់ទំនងឲ្យស៊ីជំរៅ
និងប្រកបដោយប្រសិទ្ធភាព។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីរដ្ឋា​ភិបាល
វៀតណាមលោក Nguyen Tan Dung ក្នុងឱកាសជួបសន្ទនានាថ្ងៃទី៣ធ្នូ ជាមួយ
ឯកអគ្គរដ្ឋទូត រុស្ស៊ីលោក Andrey Kovtun មកជំរាបលាបញ្ជប់អាណត្តិបំពេញ
ភារកិច្ចរបស់ខ្លួន នៅវៀតណាម។ លោក Nguyen Tan Dung បានវាយ តម្លៃខ្ពស់
ចំពោះការរួមចំណែករបស់លោក Andrey Kovtun ក្នុងការពង្រីកទំនាក់ ទំនង
យុទ្ធសាស្រ្តលើគ្រប់វិស័យរវាងវៀតណាមជាមួយរុស្ស៊ី។ លោក Nguyen Tan Dung
មានបំណងថា ដោយការយល់ដឹងដ៏ជ្រាលជ្រៅអំពីវៀតណាម ឯកអគ្គរដ្ឋទូត
Andrey Kovtun នឹងរួមចំណែកជាក់ស្តែងចូលក្នុងការពូនជ្រុំឲ្យការ​អភិវឌ្ឍន៍ទំនាក់
ទំនងនៃប្រទេសទាំងពីរ មិនថានៅក្នុងតួនាទីណាមួយឡើយ។

        លោក Andrey Kovtun បានអះអាងថា នៅក្នុងតួនាទីណាមួយក៏ដោយ លោកនឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរួមចំណែកអភិវឌ្ឍន៍ប្រទេសទាំងពីរ។
លោកសង្កត់ធ្ងន់ថា រុស្ស៊ីជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងជម្រុញឲ្យ
បានខ្លាំង ទំនាក់ទំនងយុទ្ធសាស្រ្តលើគ្រប់វិស័យជាមួយវៀតណាម៕

 

ប្រតិកម្មទៅវិញ