ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលេខាក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Patrusev Nikolai Platovich (រូបថតៈViệt Cường/VOV) |
នៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានលើកច្បាស់ថា វៀតណាមជានិច្ចកាលមានបំណងនិងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមជាមួយរុស្ស៊ី ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ លោកប្រធានរដ្ឋមានបំណងចង់ឲ្យក្រសួងនគរបាល ក្រសួងការពារប្រទេសវៀតណាម បន្តរួមសហការយ៉ាងស្អិតរមួតជាមួយស្ថាប័នទាក់ទិននានារបស់រុស្ស៊ី ដើម្បីផលប្រយោជន៍និងសន្តិសុខនៃប្រទេសនីមួយៗ។ លោកក៏បានវាយតម្លៃខ្ពស់ ចំពោះគោលជំហរបស់រុស្ស៊ីអំពីបញ្ហាសមុទ្រខាងកើត ដែលគាំទ្រការដោះស្រាយជំលោះនៅសមុទ្រខាងកើតតាមសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ លោកសង្ឃឹមថា នាពេលខាងមុខ ក្រសួងនគបាលនិងក្រសួងការពារប្រទេសវៀតណាមនឹងរួមជាមួយភាគីរុស្ស៊ី បង្កើនការផ្លាស់ប្តូរព័ត៌មាន ជាពិសេស រឹតបន្តឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ការ ប្រឆាំងបទល្មើស ការពារសន្តិសុខជាតិ៕