|
វៀតណាមមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយគុយវែកក្នុងវិស័យប្រេងឧស្ម័ន (talkvietnam.com) |
Vovworld-ថ្លែងមតិនៅពិធីទទួលជួបសន្ទនាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងប្រេងរ៉ែរដ្ឋគុយវែក Mustafa Al Shemali ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមនិងចូលរួមពិធីបើកការដ្ឋានសាងសង់គំរោងការមណ្ឌលចម្រាញ់ប្រេង Nghi Son នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលចាត់ទុកគុយវែកជាដៃគូសំខាន់មួយក្នុងចំណោមដៃគូសំខាន់អំពីសេដ្ឋកិច្ចនិងចង់ជំរុញថែមទៀតទំនាក់ទំនងនេះ ពិសេសគឺក្នុងវិស័យប្រេងឧស្ម័ន។ នាយករដ្ឋមន្ត្រី Nguyen Tan Dung មានបំណងរដ្ឋគុយវែកបន្តជួយឧបត្ថម្ភប្រភពទុនកម្ចីតាមរយៈមូលនិធិអភិវឌ្ឍន៍គុយវែកសំរាប់វៀតណាម បណ្ដុះបណ្ដាលប្រភពធនធានមនុស្សសំរាប់ផ្នែកប្រេងឧស្ម័នវៀតណាម។ រីឯរដ្ឋមន្ត្រី Mustafa Al Shemali មានបំណងជំរុញយ៉ាងខ្លាំងក្លាកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យថាមពលឧស្សាហកម្មប្រេងឧស្ម័ន ទន្ទឹមនឹងនោះអះអាងនឹងបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មវៀតណាមមកវិនិយោគនៅគុយវែកនិងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សរបស់ផ្នែកប្រេងឧស្ម័ន៕