វៀតណាមមានបំណងចង់ឲ្យភាគីជម្លោះនៅអ៊ុយក្រែនអត់ធ្មត់ កាត់បន្ថយភាពតានតឹង

Chia sẻ

(VOVWORLD) - លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តប្រពៃណីដ៏ជិតស្និទ្ធរបស់ទាំងរុស្ស៊ី និងអ៊ុយក្រែន វៀតណាមមានបំណងដោយស្មោះអស់ពីដួងចិត្តចង់ឲ្យភាគីនានាអត់ធ្មត់ កាត់បន្ថយភាពតានតឹង ហើយបន្តខិតខំប្រឹងប្រែងធ្វើការសន្ទនាដើម្បីស្វែងរកដំណោះ ស្រាយយូរអង្វែងដោយឈរលើមូលដ្ឋានដ៏ស្របតាមច្បាប់អន្តរជាតិ និង គិតគូរពីផល ប្រយោជន៍ស្របច្បាប់របស់ភាគីទាំងអស់។

រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានធ្វើការសន្ទនា ការងារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នាយប់ថ្ងៃទី ១៥ ខែមីនា និងជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmitro Kuleba នាល្ងាចថ្ងៃ ទី ១៦ ខែមីនា ដើម្បីពិភាក្សាអំពីស្ថានភាពជម្លោះនៅអ៊ុយក្រែន។
វៀតណាមមានបំណងចង់ឲ្យភាគីជម្លោះនៅអ៊ុយក្រែនអត់ធ្មត់ កាត់បន្ថយភាពតានតឹង - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son។ (រូបថត៖ VNA)
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ លោករដ្ឋមន្ត្រី Bui Thanh Son បានបញ្ជាក់នូវ គោលជំហរដ៏ឥតងាករេរបស់វៀតណាម តាមនោះ រាល់វិវាទ និងការខ្វែងគំនិតអន្តរ ជាតិ គួរតែត្រូវបានដោះស្រាយដោយសន្តិវិធី គោរពតាមគោលការណ៍ជាមូលដ្ឋាននៃ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់បណ្ដាប្រទេស។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តប្រពៃណីដ៏ជិតស្និទ្ធរបស់ទាំងរុស្ស៊ី និងអ៊ុយក្រែន វៀតណាមមានបំណងដោយស្មោះអស់ពីដួងចិត្តចង់ឲ្យភាគីនានាអត់ធ្មត់ កាត់បន្ថយភាពតានតឹង ហើយបន្តខិតខំប្រឹងប្រែងធ្វើការសន្ទនាដើម្បីស្វែងរកដំណោះ ស្រាយយូរអង្វែងដោយ ឈរ លើមូលដ្ឋានដ៏ស្របតាមច្បាប់អន្តរជាតិ និង គិតគូរពីផល ប្រយោជន៍ស្របច្បាប់របស់ភាគីទាំងអស់។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថាវៀតណាម ត្រៀមខ្លួនជាស្រេចចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីរួមវិភាគទានសម្រាប់ ដំណើរការនេះ។
លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យរុស្ស៊ី និងអ៊ុយក្រែនបន្តរៀបចំច្រក របៀងមនុស្សធម៌ និងចាត់វិធានការធានាសុវត្ថិភាពសម្រាប់ជនស៊ីវិល រួមទាំងជនជាតិ វៀតណាមនៅអ៊ុយក្រែនផងដែរ ក្នុងការជម្លៀសចេញពីតំបន់ជម្លោះ។
ទាំងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអ៊ុយក្រែនបានបញ្ជាក់នូវបំណងចង់បន្តរក្សា និង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមព្រមទាំងអះអាងថា នឹងប្រឹងប្រែងដោយ អស់ពីសមត្ថភាពដើម្បីជួយសម្រួលដល់ការជម្លៀសពលរដ្ឋវៀតណាមប្រកបដោយ សុវត្ថិភាព៕

ប្រតិកម្មទៅវិញ