ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha (ស្ដាំ) ទទួលជួបលោក Graham Stuart រដ្ឋលេខាធិការទទួល បន្ទុកសន្តិសុខថាមពលនិងអព្យាក្រឹតកាបូន (Net Zero) នៃចក្រភពអង់គ្លេស។ (រូបថត៖ VGP) |
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha និងរដ្ឋលេខាធិការ លោក Graham Stuart បានឯកភាពជំរុញគម្រោងថាមពលកកើតឡើងវិញជាក់លាក់មួយចំនួន ដោយ មានការចូលរួមពីសហគ្រាសឈានមុខគេនៃប្រទេសទាំងពីរ ធ្វើជាមូលដ្ឋានសម្រាប់ ផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍រវាងភាគីទាំងពីរឲ្យបានជាក់ស្ដែង និងមានប្រសិទ្ធភាព។ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើឱ្យចក្រភពអង់គ្លេសចែក រំលែកពីរបៀបអនុវត្តន៍គោលនយោបាយថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល; ឧទ្ទេសនាមសហគ្រាសដែលបានវិនិយោគដោយជោគជ័យលើគម្រោងវាយោអគ្គីសនី ថាមពលពន្លឺព្រះអាទិត្យ បណ្តាញអគ្គីសនីឆ្លាតវៃ ការផលិតអ៊ីដ្រូសែនបៃតង ប្រព័ន្ធ ផ្ទុកថាមពលអគ្គិសនីអានុភាពធំ... ជាមួយនឹងប្រសិទ្ធភាពខ្ពស់បំផុត និងចំណាយទាបបំផុត។ ទន្ទឹមនឹងនោះគឺជាបទពិសោធន៍ក្នុងការកសាងគោលនយោបាយ និងលក្ខណៈ វិនិច្ឆ័យសម្រាប់ការជ្រើសរើសវិនិយោគិន ដើម្បីធានាបាននូវអត្ថប្រយោជន៍ទូទៅល្អ បំផុត យន្តការលក់ដូរអគ្គិសនីដោយផ្ទាល់ពីប្រភពថាមពលកកើតឡើងវិញ ជាដើម។
រីឯខ្លួនវិញ រដ្ឋលេខាធិការ លោក Graham Stuart បានជូនដំណឹងអំពីដំណើរការ និងលទ្ធផលនៃការបំប្លែងប្រភពអគ្គិសនីដោយប្រើធ្យូងថ្ម និងឥន្ធនៈហ្វូស៊ីលនៅ ចក្រភពអង់គ្លេសចាប់ពីឆ្នាំ ២០១២ ទៅជាប្រភពថាមពលកកើតឡើងវិញ។ លោក Graham Stuart ក៏បានចែករំលែកមេរៀនដែលទទួលបានពីដំណើរការនេះ ក៏ដូចជា ការចូលរួមរបស់រដ្ឋាភិបាលក្នុងដំណើរការបើកទុនវិនិយោគពីអង្គការហិរញ្ញវត្ថុធំៗផងដែរ៕