វៀតណាមមានបំណងចង់ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយជាមួយជប៉ុន

Chia sẻ

(VOVWORLD) - ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុនដើម្បីចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន Abe  Shinzo នាថ្ងៃទី ២៦ ខែកញ្ញា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានជួបជាមួយប្រធានសភាជាន់ទាបលោក Hosoda Hiroyuki ។

វៀតណាមមានបំណងចង់ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយជាមួយជប៉ុន - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយប្រធានសភាជាន់ទាបជប៉ុន Hosoda Hiroyuki (រូបថត៖ TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់និងមានបំណងរួមជាមួយជប៉ុន ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយ ជាពិសេសក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣ ខាងមុខ។ លោកប្រធានរដ្ឋបានស្នើឲ្យរដ្ឋសភា និងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្តធ្វើឲ្យស៊ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ដើម្បីបន្តមរតកសាសន៍របស់អតីតនាយករដ្ឋមន្ត្រី Abe  Shinzo សម្រាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា និងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ប្រធានសភាជាន់ទាបជប៉ុន Hosoda Hiroyuki បានសង្កត់ធ្ងន់លើតួនាទីរបស់វៀតណាមចំពោះជប៉ុន; អះអាងការគាំទ្រចំពោះការជំរុញទំនាក់ទំនង ជាពិសេសក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្ទេរបច្ចេកវិទ្យា នាំកសិផលវៀតណាមទៅកាន់ទីផ្សារជប៉ុន បង្កើនចំនួនពលករវៀតណាមជាដើម។  ប្រធានសភាជាន់ទាប Hosoda Hiroyuki បានសម្តែងគោលបំណង ទទួលស្វាគមន៍ប្រធានរដ្ឋសភា Vuong Dinh Hue មកបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។

ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងកិច្ចការអន្តរជាតិ គាំទ្រតួនាទី និងគោលជំហររបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ