វៀតណាមមានបំណង​ចែករំលែកចក្ខុវិស័យនិងបទពិសោធន៍អន្តរជាតិរបស់ខ្លួនក្នុងការស្តារឡើង​វិញ​សេដ្ឋកិច្ចសង្គមបៃតងប្រកប​ដោយ​និរន្តរភាព

Chia sẻ
(VOVWORLD) - សន្និសីទអន្តរជាតិ “លើកកំពស់ការស្តារឡើងវិញនៃសេដ្ឋកិច្ចបៃតងនិងបរិយាប័ន្ន៖ មេរៀនពីបទពិសោធន៍អន្តរជាតិ” ដែលរៀបចំឡើងដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងក្រសួងការបរទេស បានបើកជាផ្លូវការ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នៅទីក្រុងហាណូយ។
វៀតណាមមានបំណង​ចែករំលែកចក្ខុវិស័យនិងបទពិសោធន៍អន្តរជាតិរបស់ខ្លួនក្នុងការស្តារឡើង​វិញ​សេដ្ឋកិច្ចសង្គមបៃតងប្រកប​ដោយ​និរន្តរភាព - ảnh 1ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh អញ្ជើញថ្លែងក្នុងសន្និសីទ។ (រូបថត៖ Lam Khanh/TTXVN)

ថ្លែងមតិក្នុងពិធីបើកសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអះអាងថា ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព គឺជាអាទិភាពកំពូលរបស់វៀតណាមនាពេលបច្ចុប្បន្ននេះ។ ដូច្នេះ វៀតណាមមានបំណងផ្ទៀងស្តាប់ការចែករំលែករបស់អ្នកជំនាញ អង្គការអន្តរជាតិ អ្នកស្រាវជ្រាវទាំងក្នុងនិងក្រៅប្រទេស អំពីចក្ខុវិស័យ និងបទពិសោធន៍ក្នុងការស្តារឡើងវិញសេដ្ឋកិច្ចសង្គមបៃតងប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន៖ "ខ្ញុំសុំស្នើរឲ្យរាល់មតិយោបល់និងសំណូមពរទាំងអស់ ត្រូវផ្តោតលើវិស័យមួយចំនួនដូចខាងក្រោម៖ ទីមួយ ការដោះស្រាយផលប៉ះពាល់លើបរិស្ថាននៃកំណើន ដូចជាផលប៉ះពាល់ពីអាកាសធាតុ បរិស្ថាន សុខភាព ធនធាន និងជីវចម្រុះ។ ទីពីរ ការធានាឱ្យមានដំណើរការរីកចម្រើនដ៏ទូលំទូលាយនិងនិរន្តរភាព រួមទាំងការរួមបញ្ចូលក្របខ័ណ្ឌច្បាប់ និងអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព ដើម្បីការពារក្រុមងាយរងគ្រោះ និងធានាឱ្យមានលទ្ធភាពទទួលបានសមធម៌ ជាមួយឱកាសនិងសេវាកម្មសេដ្ឋកិច្ច។ ទី៣ លើកកំពស់ផលិតភាព គុណភាព ប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច បទពិសោធន៍ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច ថាមពល ប្រឹក្សាស្តីពីហិរញ្ញវត្ថុបៃតង លទ្ធភាពទទួលបានបច្ចេកវិទ្យាបៃតង ក៏ដូចជារបៀបកែលម្អ ផល់ប៉ះពាល់លើសង្គមនៃដំណើរការផ្លាស់ប្តូរ"។

នៅក្នុងសារលិខិតផ្ញើរទៅកាន់សន្និសីទនេះ លោក Achim Steiner នាយកកម្មវិធី UNDP បានអបអរសាទរចំពោះវៀតណាម ដែលសម្រេចបាននូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការកសាងសេដ្ឋកិច្ចបៃតង និងស្អាតជាងមុន។ ការព្យាករណ៍កំណើន GDP របស់វៀតណាមនៅឆ្នាំ ២០២២ ឈានដល់ ៥,៥% បើប្រៀបធៀបនឹងកំរិត ២,៨% កាលពីឆ្នាំ២០២១ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងកិច្ចការពារសុខភាព និងជីវភាពរស់នៅរបស់ប្រជា ជន ក៏ដូចជាពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ