វៀតណាមមាន​​តួនាទីកាន់តែសំខាន់នៅ​​ UNESCO

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ៦ ខែកក្កដា នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son បានទទួលជួបលោក Firmin Edouard Matoko ជំនួយការអគ្គនាយកអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលបន្ទុកអាទិភាពអាហ្វ្រិកនិងទំនាក់ទំនងកិច្ចការបរទេស ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម (០២-០៦ កក្កដា) ។
វៀតណាមមាន​​តួនាទីកាន់តែសំខាន់នៅ​​ UNESCO - ảnh 1រដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son ទទួលជួបលោក Firmin Edouard Matoko ជំនួយការអគ្គនាយក UNESCO

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីលោក Bui Thanh Son បានអះអាងថា ការជួយឧបត្ថម្ភរបស់ UNESCO និងអង្គការផ្សេងៗទៀតរបស់អង្គការសហប្រជាជាតិបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងផ្សព្វផ្សាយតម្លៃវប្បធម៌ រូបភាពប្រទេសនិងប្រជាជនវៀតណាម។ លោករដ្ឋមន្រ្តីមានបំណងចង់ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយ UNESCO លើវិស័យវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ ដោយមានគោលដៅរហូតដល់ឆ្នាំ ២០៣០ នាំវៀតណាមក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមខ្ពស់។ ក្នុងឱកាសនេះ រដ្ឋមន្ត្រីលោក Bui Thanh Son ក៏បានប្រគល់ប័ណ្ណសរសើរជូនលោក Firmin Edouard Matoko ដើម្បីទទួលស្គាល់ការរួមចំណែក និងការគាំទ្ររបស់លោកចំពោះកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង UNESCO។

រីឯខ្លួនវិញ ជំនួយការអគ្គនាយក UNESCO បានចាត់ទុកថា វៀតណាមដើរតួនាទីកាន់តែសំខាន់នៅ UNESCO ជាសមាជិកសកម្មនៃយន្តការសំខាន់ៗជាច្រើនរបស់អង្គការនេះ និងជាគំរូនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយ UNESCO។ លោក Matoko ក៏បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការដាក់ជូនអង្គការ UNESCO នូវឯកសារបេតិកភណ្ឌនានា៕

ប្រតិកម្មទៅវិញ