|
រដ្ឋមន្ត្រីពាណិជ្ជកម្ម ទេសចរណ៍និងវិនិយោគអូស្ត្រាលី លោក Steven Ciobo
(រូបថតៈ acfid.asn.au)) |
(VOVworld)-រដ្ឋមន្ត្រីពាណិជ្ជកម្ម ទេសចរណ៍និងវិនិយោគអូស្ត្រាលី លោក Steven
Ciobo ទើបនឹងនិពន្ធអត្ថបទមួយចុះផ្សាយលើទំព័រវែបសាយរបស់ក្រសួងការ
បរទេសអូស្ត្រាលី ក្នុងនោះ បានវាយតម្លៃខ្ពស់ចំពោះកិច្ចការធ្វើកំណែទម្រង់ដែល
នាំមក កំណើនសេដ្ឋកិច្ចសម្រាប់វៀតណាម។ក្នុងអត្ថបទនេះ រដ្ឋមន្ត្រី Steven បាន
វាយតម្លៃ ថា វៀតណាមជាប្រទេសមានខឿនសេដ្ឋកិច្ចកំពុងរីកចំរើន។ លោករូប
នេះបានអះ អាងថា បច្ចុប្បន្នជាពេលវេលាសមស្របដើម្បីអូស្ត្រាលីជម្រុញទំនាក់
ទំនងជាមួយ វៀតណាមឲ្យឡើងកំពស់ថ្មី។លោក Steven បានសង្កត់ធ្ងន់ថា រូប
លោកផ្ទាល់និង នាយករដ្ឋមន្ត្រី Malcolm Turnbull កំពុងទន្ទឹមរងចាំដំណើរទស្សន
កិច្ចនៅវៀតណាម ចូលរួមសន្និសីទកំពូល APEC ដែលវៀតណាមទទួលរៀបចំនិង
កសាងទំនាក់ទំនង ដៃគូសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។លោកឲ្យដឹងថែមទៀតថា
នឹងបញ្ចុះបញ្ចូលឲ្យ អង្គភាពអាជីវកម្មអូស្ត្រាលីមកស្វែងយល់ថា តើធ្វើដូចម្ត៉េច
ដើម្បីគេក៏អាចរួមចំណែក ទៅក្នុងកំណើនសេដ្ឋកិច្ចរបស់វៀតណាមដែរ៕