|
វៀតណាមមានឃុំចំនួន១៧៦០ទទួលបានបទដ្ឋានជនបទថ្មី |
(VOVworld)-នាព្រឹកថ្ងៃទី១៣មេសា ក្រុមការងារឃ្លាំមើលរបស់គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាបានជួបធ្វើការជាមួយតំណាងរដ្ឋាភិបាលនិងក្រសួង ស្ថាប័ន
មួយចំនួន ស្តីពីការងារអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី (ដំណាក់ កាល២០១០-២០១៥)ដោយបានផ្សាភ្ជាប់ជាមួយការរៀបចំផ្នែកកសិកម្មឡើងវិញ
។ យោងតាមព័ត៌មាននៅក្នុងជំនួបធ្វើការនេះ គឺគិតដល់ខែមិនាឆ្នាំ២០១៦នេះ វៀតណាមមានឃុំចំនួន១៧៦០ទទួលបានបទដ្ឋានជនបទថ្មី ដោយប្រាក់ចំណូល ជាមធ្យមសម្រាប់មនុស្សម្នាក់ៗនៅតាមតំបន់ជនបទទួលបាន២៤លានដុងក្នុង
មួយឆ្នាំ។ លោក Phung Duc Tien សមាជិកនៃគណៈកម្មាធិកវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងបរិស្ថានរបស់រដ្ឋសភាបានសង្កត់ធ្ងន់ថា៖
“ក្នុងការផលិតកម្មកសិកម្ម គឺកំពុងមានចលនាប្រមូលផ្តុំដីធ្លីសម្រាប់ផលិតកម្ម
លើវាល ស្រែធំដោយទ្រង់ទ្រាយធំ។ ប៉ុន្តែ នៅក្នុងសេចក្តីសម្រេចចិត្តនៃរដ្ឋសភា
ដែលទើបនឹង បានអនុម័យថ្មីៗនេះតាមការប៉ាន់ស្មានគឺរហូតដល់ឆ្នាំ២០២០ចំនួន
ពលករនៅជនបទ ស្រូបយក៤០ % តែឥឡូវនេះមាន៤៥%ហើយ។ ប្រសិនបើប្រ
មូលផ្តុំដី ដោយមិនគិតគូរដល់ការងារធ្វើសម្រាប់ប្រជាកសិកទេនោះវាគឺជាបញ្ហា
ត្រូវពិចារណាដែរ”៕