|
លោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយលោកស្រី Ameerah Haq (TTXVN) |
(VOV)_នារសៀលថ្ងៃទី ២៦ ឧសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ
បរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយលោក
ស្រី Ameerah Haq អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ក្នុងឱកាសមកបំពេញ ទស្សនកិច្ចនៅវៀតណាម និងចូលរួមពិធីបង្កើតមជ្ឈមណ្ឌលរក្សាសន្តិភាពវៀត
ណាម។ នៅទីនេះ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ ការចូលរួមកងកម្លាំង រក្សាសន្តិភាពអង្គការសហប្រជាជាតិ គឺជាការសន្យាដ៏ម៉ឹងម៉ាត់ និងយូរអង្វែងរបស់
វៀតណាមដើម្បីបង្កើនការរួមវិភាគទានចូលក្នុងការរក្សារនិងស្ថាបនាសន្តិភាពលើ
ពិភពលោក។ រីឯ លោកស្រី Ameerah Haq បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគ
ទានរបស់វៀតណាម ក្នុងបណ្ដាបញ្ហាសកលទាំងមូល ដូចជា៖ សន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។ ពិសេសគឺការសន្យាសកម្មចូលរួមក្នុង បណ្ដាសកម្មភាពរក្សារសន្តិភាពរបស់អង្គការសហប្រជាជាតិ និងអះអាងថា៖អង្គការសហប្រជាជាតិនឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងវិស័យនេះដែរ។
មុននេះ នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមក៏មានជំនួបសន្ទនាជាមួយ លោកស្រី Ameerah Haqផងដែរ៕