នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបធ្វើការជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនអូស្ត្រាលី Sakkara លោក Niel Robert Wilson |
(VOVworld) – នារសៀលថ្ងៃទី ២៩ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនបារាំង VINCI លោក Jerome Stubler ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីស្នើឲ្យថ្នាក់ដឹកនាំ VINCI ជួបធ្វើការជាក់ស្តែងជាមួយក្រសួងគមនាគមន៍និង ដឹកជញ្ជូនវៀតណាមអំពីបណ្ដាគំរោងការណ៍អភិវឌ្ឍន៍សេដ្ឋារចនាសម្ព័ន្ធជាពិសេសគឺផ្លូវ ហាយវ័យនិងគំរោងការណ៍អំពីការផ្គត់ផ្គង់និងបញ្ចេញចោលទឹក។ នារសៀលថ្ងៃដដែលនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបធ្វើការជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនអូស្ត្រាលី Sakkara លោក Niel Robert Wilson ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍នគរផងដែរ៕