លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son (រូបថតៈ baoquocte.vn ) |
នាថ្ងៃទី ៧ ឧសភា ទទួលការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នោះ ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែឧសភា ឆ្នាំ ២០២១ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសម័យពិភាក្សាបើកចំហថ្នាក់រដ្ឋមន្ត្រីតាមប្រព័ន្ធវីដេអូនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រធានបទ " ពង្រឹងពហុភាគីនិយមនិងប្រព័ន្ធអន្តរជាតិជាមួយអង្គការសហប្រជាជាតិជាមជ្ឈភាព" ។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី Bui Thanh Son បានអបអរសាទរចំពោះគំនិតផ្ដួចផ្ដើមរបស់ចិន ដោយចាត់ទុកថា កិច្ចសហប្រតិបត្តិការពហុភាគីមានអត្ថន័យជាគន្លឹះ ក្នុងបរិបទនៃបណ្ដាបញ្ហាប្រឈមចាប់ពីការរត់ប្រណាំងសព្វាវុធ ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន រហូតដល់បម្រែបម្រួលអាកាសធាតុ និងជំងឺរាតត្បាតកូវីដ ១៩ ដែលកំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញនាបច្ចុប្បន្ននេះ។ លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់ក្រុមប្រឹក្សាសន្តិសុខ ស្ដីពីការជំរុញពហុភាគីនិយម ការគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងកសាងសណ្ដាប់ធ្នាប់អន្តរជាតិ ដោយឈរលើច្បាប់អន្តរជាតិ ដូចដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍ប្រធាន ដែលត្រូវបានក្រុមប្រឹក្សាសន្តិសុខអនុម័ត នៅពេលដែលវៀតណាមធ្វើជាប្រធានកាលពីខេមករា ឆ្នាំ ២០២០ ផងដែរ៕