ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថតៈ thoibaotaichinhvietnam.vn) |
កិច្ចពិភាក្សានេះបានផ្តោតសំខាន់ទៅលើបញ្ហាទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុនៅវៀតណាម; ជំរុញកិច្ចសហប្រតិបត្តិការនិងការតភ្ជាប់ជាមួយដៃគូអភិវឌ្ឍន៍ សហគមន៍វិទ្យាសាស្រ្ត សហគ្រាស អង្គការនិងបុគ្គលចំពោះបុព្វហេតុទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានលោក Le Cong Thanh បានលើកឡើងថា ជាប្រទេសមួយក្នុងចំនោមប្រទេសជាច្រើនដែលទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ ហើយក៏ជាប្រទេសដែលមានការទទួលខុសត្រូវនិងចូលរួមយ៉ាងសកក្នុងបណ្តាកិច្ចសន្យាអន្តរជាតិ វៀតណាមបានរៀបចំនិងអនុវត្តគោលនយោបាយរួមទាំងដំណោះស្រាយមួយចំនួនលើការប្រែប្រួលអាកាសធាតុ កំណើនបៃតងនិងថាមពលកកើតឡើងវិញ...។ រួមជាមួយការអនុម័តកិច្ចព្រមព្រៀងប៉ារីសនោះ វៀតណាមក៏បានចេញផ្សាយ ផែនការមួយសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុដោយផ្តោតលើការអនុវត្តការរួមវិភាគទានសម្រាប់ប្រទេសជាតិស្វ័យសម្រេច (NDC)
រីឯលោកស្រី Caitlin Wiesen តំណាងអចិន្ត្រៃយ៍របស់ UNDP នៅវៀតណាមបានកោតសរសើរវៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ធំធេង ក្នុងការអនុវត្តសកម្មភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុក៏ដូចជា ជាប្រទេសដំបូង ក្នុងអាស៊ានត្រូវបានគេជ្រើសរើសដើម្បីអនុវត្តមូលនិធិ អាកាសធាតុបៃតងដើម្បីបង្កើនភាពធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ។
នៅក្នុងកិច្ចពិភាក្សានេះ គណៈកម្មាធិការកអន្តររដ្ឋាភិបាលទទួលបន្ទុកការប្រែប្រួលអាកាសធាតុ (IPCC) បានចេញផ្សាយជាលើកដំបូងនូវរបាយការណ៍ពិសេសស្តីពីផលប៉ះពាល់នៃការកើនឡើងកម្តៅផែនដីលើការប្រែប្រួលអាកាសធាតុចំនួន 1,5 អង្សាសេនិងបញ្ហាទាក់ទងនឹងការបញ្ចេញឧស្ម័នសកលលោក (ហៅថារបាយការណ៍ 1,5 អង្សាសេ) ។ របាយការណ៍នេះនឹងត្រូវបានពិនិត្យឡើងវិញនៅក្នុងកិច្ចប្រជុំលើកទី 24 នៃភាគីនានាដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP24) ដែលនឹងប្រារព្ធឡើងនៅប្រទេសប៉ូឡូញនៅក្នុងខែធ្នូឆ្នាំនេះផងដែរ៕