វៀតណាម-ម៉ុងហ្គោលីចេញសេចក្តីប្រកាសរួម

Chia sẻ
(VOVWORLD) - ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលោក Ukhnaagiin Khurelsukh មកកាន់វៀតណាម ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៦ លើវិស័យការទូត យុត្តិធម៌ សន្តិសុខ និងពាណិជ្ជកម្ម។
វៀតណាម-ម៉ុងហ្គោលីចេញសេចក្តីប្រកាសរួម - ảnh 1ប្រធានរដ្លោកឋ Vo Van Thuong និងប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh ។ រូបថត៖ TTXVN

ទទួលការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh និងលោកជំទាវបានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីប្រកាសរួមវៀតណាម-ម៉ុងហ្គោលី។

សេចក្តីប្រកាសរួមមាន ១៦ ចំណុចដោយបានសង្កត់ធ្ងន់ថា វៀតណាម និងម៉ុងហ្គោលីបានផ្លាស់ប្ដូរយ៉ាងជាក់ស្ដែងស្ដីពីវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា គមនាគមន៍ភស្តុភារ វប្បធម៌ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា ឆ្ពោះទៅការបង្កើតក្របខ័ណ្ឌទំនាក់ទំនងថ្មីឲ្យកាន់តែទូលំទូលាយ និងជាក់ស្ដែង ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-ម៉ុងហ្គោលី (១៩៥៤-២០២៤) នាឆ្នាំក្រោយ។

សេចក្តីប្រកាសរួមក៏បានលើកច្បាស់ថា ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលោក Ukhnaagiin Khurelsukh មកកាន់វៀតណាម ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៦ លើវិស័យការទូត យុត្តិធម៌ សន្តិសុខ និងពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ