ក្នុងអំឡុងថ្ងៃទី ១ និងទី ២ ខែធ្នូ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នៅសហព័ន្ធរុស្ស៊ី លោកស្រី Nguyen Thi Hoang Van អនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សទទួលបន្ទុកកិច្ចការបរទេសបានជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃគណបក្សរួបរួមរុស្ស៊ី បក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី និងគណបក្សរុស្ស៊ីយុត្តិធម៌ -ដើម្បីការពិត។
នៅក្នុងជំនួបទាំងនេះ ភាគីនានាបានពិភាក្សាអំពីខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាមនិងគណបក្សនយោបាយនានារបស់រុស្ស៊ីនាពេលខាងមុខ។ លោកស្រី Nguyen Thi Hoang Van បានអះអាងថា បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយបណ្តាគណបក្សនយោបាយរុស្ស៊ី ដោយមានគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-រុស្ស៊ីឲ្យមានការអភិវឌ្ឍកាន់តែជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។
ចំណែកឯថ្នាក់ដឹកនាំគណៈបក្សនានានេះ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋ Nguyen Xuan Phuc នៅសហព័ន្ធរុស្ស៊ី; ចាត់ទុកថា ដំណើរទស្សនៈកិច្ចនេះ គឺជាព្រឹត្តិការដ៏សំខាន់មួយ ក្នុងការនាំទំនាក់ទំនងនៃប្រទេសទាំងពីរ ចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី; អះអាងថា នឹងខិតខំប្រឹងប្រែងរួមគ្នាជាមួយភាគីវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើបណ្តាញបក្ស ដើម្បីបង្កើតមូលដ្ឋានគ្រឹះនយោបាយរឹងមាំ រួមចំណែកក្នុងការបង្រួបបង្រួម និងធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-រុស្ស៊ីកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕