វៀតណាម​ផ្អាក​ការរាយការណ៍​សុខភាព​សម្រាប់​អ្នកដំណើរ​ ​ចាប់​ពីវេលា​​ម៉ោង ០០:០០នាទី ថ្ងៃ​ទី ២៧ ខែ​មេសា

Chia sẻ
(VOVWORLD) - ក្រសួងសុខាភិបាល ទើបបានចេញឯកសារស្តីពីការផ្អាកជាបណ្ដោះអាសន្ន នូវការអនុវត្តការរាយការណ៍សុខភាពនៅគ្រប់ច្រកទ្វារព្រំដែននៃប្រទេសវៀតណាម សម្រាប់អ្នកដំណើរដែលចូលមកវៀតណាម ចាប់ពីវេលាម៉ោង ០០:០០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។
វៀតណាម​ផ្អាក​ការរាយការណ៍​សុខភាព​សម្រាប់​អ្នកដំណើរ​ ​ចាប់​ពីវេលា​​ម៉ោង ០០:០០នាទី ថ្ងៃ​ទី ២៧ ខែ​មេសា - ảnh 1អ្នកដំណើរកំពុងរាយការណ៍សុខភាពនៅច្រកទ្វារព្រំដែន។ (រូបថត៖ TTXVN)

យោងតាមក្រសួងសុខាភិបាល សេចក្តីសម្រេចចិត្តនេះត្រូវបាននាំចេញក្នុងបរិបទបច្ចុប្បន្ននៅវៀតណាម ការរាតត្បាតនៃជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងនៅទូទាំងប្រទេស ដោយអត្រាគ្របដណ្តប់វ៉ាក់សាំងបង្ការកូវីដ-១៩ខ្ពស់។

ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាល ស្នើឱ្យបណ្តាមូលដ្ឋានរក្សាការត្រួតពិនិត្យអ្នកដំណើរដែលចូលមកប្រទេសតាមបណ្តាច្រកទ្វារព្រំដែន តាមក្រិត្យរបស់រដ្ឋាភិបាល ដែលបានកំណត់យ៉ាងលម្អិតអំពីការអនុវត្តមាត្រាមួយចំនួននៃច្បាប់ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ទាក់ទងនឹងការត្រួតពិនិត្យសុខភាពនៅព្រំដែន។ ក្រសួងសុខាភិបាលនឹងបន្តធ្វើបច្ចុប្បន្នភាព និងផ្តល់ព័ត៌មានអំពីស្ថានភាពជំងឺរាតត្បាតនៅលើពិភពលោក និងក្នុងប្រទេស ដើម្បីឲ្យបណ្តាមូលដ្ឋានមានវិធានការទប់ស្កាត់ការរីករាលដាលឲ្យបានសមស្រប៕

 

ប្រតិកម្មទៅវិញ