វៀតណាមផ្លាស់ប្តូរថ្មីនូវព័ត៌មានកិច្ចការបរទេសតាមខ្សែព្រំដែន

Chia sẻ
(VOVWORLD) - គោលដៅបង្កើនការងារផ្តល់ព័ត៌មានឃោសនានិងព័ត៌មានកិច្ចការបរទេសគឺដើម្បីផ្សព្វផ្សាយ រូបភាពប្រទេសវៀតណាមទៅកាន់ប្រទេសដែលមានខ្សែព្រំដែនជាប់នឹងគ្នា ព្រមទាំងរួមចំណែកក្នុងការកសាងព្រំដែនជាតិប្រកបដោយសន្តិភាពមិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ផងដែរ។
វៀតណាមផ្លាស់ប្តូរថ្មីនូវព័ត៌មានកិច្ចការបរទេសតាមខ្សែព្រំដែន - ảnh 1កងទ័ពការពារព្រំដែនច្រកទ្វារអន្តរជាតិ Bo Y ចុះត្រួតពិនិត្យបង្គោលព្រំដែនវៀតណាម - ឡាវ - កម្ពុជា។ (រូបថត៖ TTXVN)

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តស្តីពីការផ្តល់សច្ចាប័នលើគោលដៅ ភារកិច្ចនិងដំណោះស្រាយផ្លាស់ប្តូរថ្មីនិងលើកកំពស់សមត្ថភាពក្នុងការងារផ្តល់ព័ត៌មានឃោសនានិងព័ត៌មានកិច្ចការបរទេស ដើម្បីរួមចំណែកដល់ការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ផងដែរ។

គោលដៅបង្កើនការងារផ្តល់ព័ត៌មានឃោសនានិងព័ត៌មានកិច្ចការបរទេសគឺដើម្បីផ្សព្វផ្សាយ រូបភាពវៀតណាមទៅកាន់ប្រទេសដែលមានខ្សែព្រំដែនជាប់នឹងគ្នា ព្រមទាំងរួមចំណែកក្នុងការកសាងព្រំដែនជាតិប្រកបដោយសន្តិភាពមិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ផងដែរ។

ព័ត៌មានកិច្ចការបរទេសរួមបញ្ចូលជាមួយសកម្មភាពជួបប្រាស្រ័យជំរុញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងណែនាំអំពីសក្តានុពលភាព   ឧត្តមភាពនិងលក្ខណៈវប្បធម៌ពិសេសរបស់ខេត្តជាប់ព្រំដែន ដើម្បីរួមចំណែកក្នុងការលើកកម្ពស់រូបភាពប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ