វៀតណាមផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបតិ្តការយ៉ាងទូលំទូលាយជាមួយអាមេរិក

Chia sẻ
(VOVworld) - វៀតណាមគោរព ទំនាក់ទំនងដៃគូលើ
គ្រប់ជ្រុងជ្រោយជាមួយអាមេរិកដោយមានគោលការ
ណ៍ ជំរុញកិច្ចសហប្រតិបតិ្តការយ៉ាងទូលំទូលាយជា
មួយអាមេរិក មិនត្រឹមតែក្នុងកិច្ច សហប្រតិបតិ្តការ
ទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងកិច្ចសហប្រតិបតិ្តការទាំងក្នុងតំបន់និង ទូទាំងពិភពលោកទៀតផង។
វៀតណាមផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបតិ្តការយ៉ាងទូលំទូលាយជាមួយអាមេរិក - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan (ខាងស្ដាំ)
និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Ted Osius

(VOVworld) - នៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម
លោក Ted Osius នាព្រឹកថ្ងៃទី៥ សីហា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ
ភូមិវៀតណាមលោក Nguyen Thien Nhan បានអះអាងថា វៀតណាមគោរពទំនាក់
ទំនងដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាមេរិកដោយមានគោលការណ៍ ជំរុញកិច្ច
សហប្រតិបតិ្តការយ៉ាងទូលំទូលាយជាមួយអាមេរិក មិនត្រឹមតែក្នុងកិច្ចសហប្រតិ
បតិ្តការទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងកិច្ចសហប្រតិបតិ្តការទាំងក្នុងតំបន់និងទូទាំង
ពិភពលោកទៀតផង។លោក Nguyen Thien Nhan បានសំដែងក្ដីសប្បាយរីករាយ
ចំពោះរាល់ការបោះជំហានអភិវឌ្ឍន៍ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរតាំងពី
ប្រក្រតីភាពទំនាក់ទំនងមុននេះ២០ឆ្នាំមក។លោក Nguyen Thien Nhan ក៏បានវាយ
តំលៃខ្ពស់ចំពោះគោលនយោបាយ “តុល្យភាពឡើងវិញ” របស់អាមេរិកនៅតំបន់
អាស៊ី-ប៉ាស៊ីហ្វិកសំដៅរួមវិភាគទានសំរាប់សន្តិភាព ស្ថិរភាពនិងវឌ្ឍន ភាពនៅ
តំបន់នេះ។រីឯឯកអគ្គរដ្ឋទូត Ted Osius បានឲ្យដឹងថា កម្មវិធីសហប្រតិ បតិ្តការ
រវាងអាមេរិកនិងវៀតណាមកាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិន
ត្រឹមតែក្នុងក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងក្នុងបញ្ញានៃតំបន់
និងពិភពលោកដូចជាបំរ៉ែបំរួលអាកាសធាតុ រក្សាសន្តិភាពទៀតផង។លោក
 Ted Osius ក៏បានអះអាងដែរថា នាបច្ចុប្បន្ន ភាគីនានាបានឆ្ពោះទៅការសំរេច
ចរចារអំពីកិច្ចព្រមព្រៀង TPP ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះហើយ
ពេលនោះអាមេរិកសង្ឃឹមថានឹងក្លាយទៅជាវិនិយោគិនធំបំផុតនៅវៀតណាម៕

ប្រតិកម្មទៅវិញ