វៀតណាមផ្ដល់ជំនួយជាទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លាអាមេរិកដើម្បីជួយប្រទេសកម្ពុជាបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩

Chia sẻ

(VOVWORLD) - ថ្លែងនៅពិធីនេះ លោក Nguyen Huy Tang បានសង្កត់ ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់ហើយតាមដានយ៉ាងដិតដល់ការវិវឌ្ឍន៍នៃ ស្ថានភាពជម្ងឺ កូវីដ ១៩ ហើយចែករំលែករាល់ការលំបាកបណ្ដាលមកពីជម្ងឺរាតត្បាត ដែលប្រទេសកម្ពុជាកំពុងប្រឈមមុខ ព្រមទាំងជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងគ្រប់ គ្រងហើយទប់ស្កាត់ការឆ្លងរាលដាលជម្ងឺ កូវីដ ១៩ ដោយជោគជ័យក្នុងរយៈពេលឆាប់បំផុត។ 

វៀតណាមផ្ដល់ជំនួយជាទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លាអាមេរិកដើម្បីជួយប្រទេសកម្ពុជាបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩ - ảnh 1ប្រជាជនពាក់ម៉ាស់ការពារដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺ កូវីដ ១៩ នៅរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ (រូបថត៖ Xinhua/ VNA)
នាថ្ងៃទី២៣ ខែមេសា អនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការកិច្ចការបរទេស មជ្ឈឹម លោក Nguyen Huy Tang បានប្រគល់ជូនឯកអគ្គរាជទូតវិសាមញ្ញនិងពេញ សមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម លោក ចាយ ណាវុធ ទឹកប្រាក់ ចំនួន៣០ម៉ឺនដុល្លាអាមេរិកក្នុងបំណងជួយប្រជាជនកម្ពុជាក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩។ ថ្លែងនៅពិធីនេះ លោក Nguyen Huy Tang បានសង្កត់ ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់ហើយតាមដានយ៉ាងដិតដល់ការវិវឌ្ឍន៍នៃ ស្ថានភាពជម្ងឺ កូវីដ ១៩ ហើយចែករំលែករាល់ការលំបាកបណ្ដាលមកពីជម្ងឺរាតត្បាត ដែលប្រទេសកម្ពុជាកំពុងប្រឈមមុខ ព្រមទាំងជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងគ្រប់ គ្រងហើយទប់ស្កាត់ការឆ្លង រាលដាលជម្ងឺ កូវីដ ១៩ ដោយជោគជ័យក្នុងរយៈពេលឆាប់បំផុត។ លោក Nguyen Huy Tang ក៏បញ្ជាក់ផងដែរថា វៀតណាមនិងកម្ពុជាជាប្រទេសជិតខាង ទាំងពីរ ដោយមានទំនាក់ទំនងប្រពៃណីតាំងពីយូរលង់ណាស់មកហើយ តែងតែសាមគ្គី និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ តាមរយៈជំនួយជាទឹកប្រាក់ចំនួន២០ ម៉ឺនដុល្លាអាមេរិករបស់រដ្ឋាភិបាលនាពេលកន្លងមក និង៣០ម៉ឺនដុល្លាអាមេរិកនៅថ្ងៃនេះ បក្ស រដ្ឋនិងប្រជាជនវៀតណាម មានបំណងចង់ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដើម្បីគ្រប់គ្រងជម្ងឺ កូវីដ ១៩ ឲ្យបានឆាប់ រហ័ស នាំឲ្យស្ថានភាព វិលត្រឡប់ទៅរកស្ថិរភាពឡើងវិញ ហើយបន្តជំរុញយ៉ាងខ្លាំង ក្លានូវបុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ