វៀតណាមផ្ញើសារទូលេខអបអរសាទរទិវាបុណ្យជាតិនៃសាធារណរដ្ឋម៉ូហ្សំប៊ិក

Chia sẻ

(VOVWORLD) -  នាថ្ងៃទី ២៤ ខែមិថុនា ២០២០ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាម លោក Nguyen Phu Trong បានផ្ញើលិខិតអបអរសាទរដល់ប្រធានាធិបតីម៉ូហ្សំប៊ិក លោក Filipe Jacinto Nyusi។

ក្នុងឱកាសអបអរសាទរខួបលើកទី ៤៥ នៃទិវាបុណ្យជាតិម៉ូហ្សាំប៊ិក និងជាទិវាបង្កើតទំនាក់ទំនងការទូតរវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋម៉ូហ្សំប៊ិក (២៥ មិថុនា ១៩៧៥ - ២៥ មិថុនា ២០២០) នាថ្ងៃទី ២៤ ខែមិថុនា ២០២០ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានផ្ញើលិខិតអបអរសាទរដល់ប្រធានាធិបតីម៉ូហ្សំប៊ិក លោក Filipe Jacinto Nyusi។

នាថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តីសាធារណៈរដ្ឋម៉ូហ្សំប៊ិក Carlos Agostinho  do Rosário។ ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានផ្ញើសារទូរលេខអបអរសាទរដល់រដ្ឋមន្រ្តី ការបរទេសនិងសហប្រតិបត្តិការនៃសាធារណរដ្ឋម៉ូហ្សំប៊ិក Verónica Macamo ផងដែរ៕

ប្រតិកម្មទៅវិញ