វៀតណាម-ប្រេស៊ីលបានចេញសេចក្តីថ្លែងការណ៍រួម

Chia sẻ
(VOVWORLD) - ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទៅកាន់ប្រទេសប្រេស៊ីល និងជួបពិភាក្សាជាមួយប្រធានា ធិបតីប្រេស៊ីល Luiz Inácio Lula da Silva ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដែលសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពសុខដុមរមនាអំពីកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងកិច្ចការពារបរិស្ថាន។ 
វៀតណាម-ប្រេស៊ីលបានចេញសេចក្តីថ្លែងការណ៍រួម - ảnh 1ភាគីទាំងពីរបានឯកភាពបន្តជំរុញការបើកការចរចារសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និង MERCOSUR (រូបថត៖ VOV)

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធ ភាព ក្នុងវិស័យសន្ទនានយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ បរិស្ថាន ការផ្លាស់ប្តូរថាមពលកកើតឡើងវិញ វិស័យការពារជាតិ និងសន្តិសុខ វប្បធម៌ អប់រំ កីឡាប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសកីឡាបាល់ទាត់ ទេសចរណ៍ និងវិស័យផ្សេងៗទៀត។

ភាគីទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; ជំរុញការធ្វើពិពិធកម្មនៃការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី; ជំរុញទំនាក់ទំនងជិតស្និទ្ធរវាងធុរកិច្ចនៃប្រទេសទាំងពីរ។ល។ នាយករដ្ឋមន្ត្រី លោកPham Minh Chinh បានស្នើថា វៀតណាមនិងទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) រៀបចំកិច្ចចរចាដើម្បីចុះហត្ថលេខាយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តជំរុញទំនាក់ទំនងកម្រិតខ្ពស់ទ្វេភាគី និងដំណើរទស្សនកិច្ច និងការផ្លាស់ប្តូរគណៈប្រតិភូ; បន្តពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមក ជាពិសេសនៅអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនោះ បញ្ជាក់ឡើងវិញនូវការគោរពច្បាប់អន្តរជាតិរបស់ប្រទេសនីមួយៗ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាការគាំទ្រដល់ការដោះស្រាយជម្លោះក្នុងទំនាក់ទំនងអន្តរជាតិដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងការអនុលោមភាព និងការអនុវត្តដោយស្មោះត្រង់នៃបទប្បញ្ញត្តិ ច្បាប់អន្តរជាតិស្តីពីសមុទ្រ និងមហាសមុទ្រ។ ប្រទេសទាំងពីរប្តេជ្ញារួមកម្លាំងគ្នាដើម្បីជួយពង្រឹងអភិបាលកិច្ចពិភពលោកក្រោមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ពិធីសារក្យូតូ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕

ប្រតិកម្មទៅវិញ