វៀតណាមប្រឆាំងរាល់សកម្មភាពញុះញង់និងបំបែកបំបាក់មនោសញ្ជេតនារវាងវៀតណាមនិងកម្ពុជា

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៣ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានលើកឡើងពីទស្សនៈរបស់វៀតណាមចំពោះសំណើរបស់កម្ពុជា ដែលស្នើឱ្យវៀតណាមសហការស៊ើបអង្កេតព័ត៌មានលើគណនីបណ្ដាញសង្គមមួយចំនួន ដែលត្រូវចាត់ទុកថា ជារបស់ជនជាតិវៀតណាមដែលប្រើពាក្យពេជន៏មិនសមរម្យលើគណនីបណ្តាញសង្គមរបស់ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន។   
វៀតណាមប្រឆាំងរាល់សកម្មភាពញុះញង់និងបំបែកបំបាក់មនោសញ្ជេតនារវាងវៀតណាមនិងកម្ពុជា - ảnh 1លោកស្រី  Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេស (រូបភាព៖ ក្រសួងការបរទេស)

លោកស្រី Pham Thu Hang បានបញ្ជាក់យ៉ាងច្បាស់ថា គណនីមួយចំនួនដែលត្រូវបានចាត់ទុកថា មានប្រភពមកពីប្រទេសវៀតណាមបានបញ្ចេញ មតិផ្ទាល់ខ្លួននៅលើបណ្តាញសង្គមនាពេលកន្លងមកនេះ គឺមិនតំណាងឱ្យទស្សនៈរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមនោះទេ។

វៀតណាមមិនយល់ស្របនឹងរាល់មតិមានលក្ខណៈញុះញុង បំបែកបំបាក មនោសញ្ជេតនាល្អរវាងប្រជាជនវៀតណាម និងកម្ពុជា ហើយវាយប្រហារដោយផ្ទាល់លើមេដឹកនាំនៃប្រទេសទាំងពីរ។ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងជាមួយកម្ពុជា អាជ្ញាធរនៃភាគីទាំងពីរមានវិធានការជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីជួយប្រជាជននិង ជំនាន់ក្រោយនៃប្រទេសទាំងពីរយល់ដឹងច្បាស់លាស់នូវទំនាក់ទំនងនេះ នាំទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍កាន់តែរឹងមាំជាង   ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធក្នុងការចែករំលែកព័ត៌មានលើវិស័យជាច្រើន ក្នុងនោះមានគម្រោង ព្រែកជីកហ្វូណនតេជោផងដែរ ក៏ដូចជាការស្រាវជ្រាវលើផលប៉ះពាល់ឆ្លងព្រំដែនរបស់គម្រោង ដោយធានាបាននូវផលប្រយោជន៍ប្រកបដោយសុខដុមរមនារបស់បណ្តាប្រទេសនិងប្រជាជនដែលរស់នៅតាមដងទន្លេ គ្រប់គ្រងនិងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕

ប្រតិកម្មទៅវិញ