វៀតណាមប្រឆាំងយ៉ាងដាច់ខាតទេសន្តរប្រវេសន៍ខុសច្បាប់

Chia sẻ
(VOVWORLD) - រដ្ឋាភិបាលវៀតណាមប្រឆាំងដាច់ខាតទេសន្តរប្រវេសន៍ខុសច្បាប់ និងការជួញដូរមនុស្ស។
វៀតណាមប្រឆាំងយ៉ាងដាច់ខាតទេសន្តរប្រវេសន៍ខុសច្បាប់ - ảnh 1វៀតណាមប្រឆាំងយ៉ាងដាច់ខាតទេសន្តរប្រវេសន៍ខុសច្បាប់ (រូបថត៖ VNA)

នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមកាលពីរសៀលម្សិលមិញ (៦ មេសា) នៅទីក្រុងហាណូយ ឆ្លើយសំណួរអំពីការទប់ស្កាត់ការឆ្លងដែនសុខច្បាប់ អ្នកនាំពាក្យរងក្រសួងការបរទេស លោកស្រី Pham Thu Hang បានអះអាងថា រដ្ឋាភិបាលវៀតណាមប្រឆាំងដាច់ខាតទេសន្តរប្រវេសន៍ខុសច្បាប់ និងការជួញដូរមនុស្ស។ វៀតណាមកំពុងខិតខំប្រឹងប្រែងអនុវត្តន៍រាល់គោលដៅនៃកិច្ចព្រមព្រៀងសកលស្តីពីទេសន្តរប្រវេសន៍ស្របច្បាប់ សុវត្ថិភាព និងសណ្តាប់ធ្នាប់ (GCM) តាមផែនការដែលត្រូវបានរដ្ឋាភិបាលចេញផ្សាយកាលពីថ្ងៃទី ២០ មីនា ឆ្នាំ ២០២០ ដើម្បីបង្កើតបរិយាកាសទេសសន្តរប្រវេសន៍តម្លាភាព ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនទេសន្តរប្រវេសន៍និងទប់ស្កាត់ហានិភ័យនៃការជួញដូរមនុស្សក្នុងសកម្មភាពទេសសន្តរប្រវេសន៍អន្តរជាតិ។ ទន្ទឹមនឹងនោះ វៀតណាមបានជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេស និងអង្គការនានាចំពោះការទប់ស្កាត់ ស្វែងរក ស៊ើបអង្កេត និងធ្វើចំណាត់ការលើបញ្ដាញបញ្ជូនជនទេសន្តរប្រវេសន៍ខុសច្បាប់តាមការកំណត់របស់ច្បាប់។ ទន្ទឹមនឹងនោះ វៀតណាមត្រៀមខ្លួនជាស្រេចផ្លាស់ប្ដូរ សម្របសម្រួលជាមួយបណ្ដាប្រទេសដោះស្រាយករណីពាក់ព័ន្ធឲ្យបានទាន់ពេលវេលា ដើម្បីធានាទេសន្តប្រវេសន៍ស្របច្បាប់ សុវត្ថិភាព ទប់ស្កាត់ហានិភ័យជួញដូរមនុស្ស ដើម្បីសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនទេសន្តរប្រវេសន៍ផងដែរ៕

ប្រតិកម្មទៅវិញ