|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh (dantri.com.vn) |
Vovworld-ឆ្លើយសំនួររបស់អ្នកយកព័ត៌មានអំពីសេចក្តីប្រកាសនាវាចរណ៍
នាថ្ងៃទី៣ឧសភាឆ្នាំ២០១៤ របស់នាយកដ្ឋានកិច្ចការនាវាចរណ៍ចិនដែលឲ្យដឹងថា
ក្រុមម៉ាស៊ីនខួង HD-981 របស់អគ្គក្រុមហ៊ុនប្រេងឧស្ម័នសាគរ(ចិន) បានដំណើរការខួងនិងធ្វើសកម្មភាពចាប់ពីថ្ងៃទី២ឧសភាដល់ថ្ងៃទី១៥សីហាឆ្នាំ២០១៤ អ្នកនាំពាក្យ
ក្រសួងការបរទេសវៀតណាមលោក Le Hai Binh បានលើកច្បាស់ថា ទីតាំងធ្វើ
សកម្មភាពរបស់ក្រុមម៉ាស៊ីនខួង HD-981 ដែលបានលើកឡើងក្នុងសេចក្តីប្រកាស
នាវាចរណ៍របស់នាយកដ្ឋានកិច្ចការនាវាចរណ៍ចិនស្ថិតទាំងស្រុងក្នុងដំបន់សេដ្ឋកិច្ច
ផ្ដាច់មុខ ដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ឆ្ងាយពីឆ្នេរសមុទ្រវៀតណាម
ប្រមាណ១២០ម៉ាយ។ លោក Le Hai Binh បានអះអាងថាវៀតណាមមានភ័ស្តុតាង
ប្រវត្តិសាស្ត្រនិងមូលដ្ឋានកត្តិយុតក៏គ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាព
របស់ខ្លួនចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ក៏ដូចជាសិទ្ធិអធិបតេយ្យ
ភាពនិងសិទ្ធិយុត្តាធិការចំពោះដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្រ
របស់ខ្លួនត្រូវបានកំណត់សមស្របនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់
សមុទ្រឆ្នាំ១៩៨២។រាល់សកម្មភាពរបស់បរទេសលើដំបន់សមុទ្រវៀតណាមដែល
មិនទាន់បានអនុញ្ញាត្តិរបស់វៀតណាមសុទ្ធតែមិនស្របច្បាប់និងមោឃៈ វៀតណាម
ប្តេជ្ញាប្រឆាំងជំទាស់។
សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាមក៏បានចេញសេចក្តីប្រកាសអះអាងថាការងារពោលខាងលើរបស់អគ្គក្រុមហ៊ុនប្រេងឧស្ម័នសាគរចិនគឺរំលោភលើអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់វៀតណាមតាមការកំណត់របស់អនុសញ្ញា
អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ នាថ្ងៃទី៤ឧសភា សម្ព័ន្ធក្រុមហ៊ុន
ប្រេងឧស្ម័នវៀតណាមបានមានសំបុត្រផ្ញើរជូនប្រធាននិងអគ្គនាយកនៃអគ្គក្រុមហ៊ុន
ប្រេងឧស្ម័នសាគរចិនប្រឆាំងជំទាស់យ៉ាងពេញទំហឹងកាយវិការនេះនិងប្តេជ្ញាសំណូម
ពរបញ្ឈប់សកម្មភាពមិនស្របច្បាប់និងដកចេញអាគ៌ាខួង HD-981 ចេញពីដំបន់សមុទ្រ
របស់វៀតណាមភ្លាមមួយរំពេច៕