វៀតណាមប្រឆាំងជំទាស់ការដែលចិនធ្វើសមយុទ្ធយោធានៅប្រជុំកោះ Hoang Sa

Chia sẻ
(VOVWORLD) -នាថ្ងៃទី ២១ ឧសភា ឆ្នាំ ២០១៨ ក្នុងការឆ្លើយសំនួររបស់អ្នកយកព័ត៌មានអំពីការដែលចិនចាត់បញ្ជូនយន្តហោះទម្លាក់គ្រាប់បែក ធ្វើសមយុទ្ធនៅប្រជុំកោះ Hoang Sa របស់វៀតណាម។ 
វៀតណាមប្រឆាំងជំទាស់ការដែលចិនធ្វើសមយុទ្ធយោធានៅប្រជុំកោះ Hoang Sa - ảnh 1អ្នកនាំពាក្យក្រសួងការបទេសវៀតណាម លោកស្រី Le Thi Thu Hang 

អ្នកនាំពាក្យក្រសួងការបទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា៖ វៀតណាមមានមូលដ្ឋានគតិយុត្តិនិងភស្តុតាងជាប្រវត្តិសាស្ត្រដែលអះអាងអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពី Hoang Sa  និង Truong Sa ឲ្យសមស្របនឹងច្បាប់អន្តរជាតិ។ ការដែលចិនចាត់បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកធ្វើការហ្វឹកហាត់នៅប្រជុំកោះ Hoang Sa របស់វៀតណាមគឺរំលោភយ៉ាងធ្ងន់ធ្ងរអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះនេះ ហើយរំលោភលើគោលការណ៍អំពី សេចក្តីថ្លែងការណ៍ស្តីអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយចិន  ហើយជះឥទ្ធិពលយ៉ាងអវិជ្ជមានដល់ដំណើការចរចារវាងអាស៊ាន និងចិន សំដៅកសាង់ ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ។

លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ វៀតណាមស្នើឲ្យចិនបញ្ឈប់ភ្លាមមួយរំពេចនូវរាល់សកម្មភាពាពោលខាងលើ គោរពយ៉ាងមឹងម៉ាត់នូវ អធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa  និង DOC ហើយបង្កើតឡើងបរិយាកាសអំណោយផលសម្រាប់ការក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ