វៀតណាមប្រឆាំងជំទាស់ Google Maps ពីការជូនព័ត៌មានមិនពិតស្ដីពីឆ្នេរសមុទ្រនៅទីក្រុង Tuy Hoa ខេត្ត Phu Yen

Chia sẻ
(VOVWORLD) - Google Maps បានប្រែក្លាយឆ្នេរសមុទ្រ Tuy Hoa ទៅ ជា “South China Sea beach” (ឆ្នេរសមុទ្រចិនខាងត្បូង) ដោយកត់ទីតាំងមាត់សមុទ្រនៅ ខ័ណ្ឌ Phu Dong ទីក្រុង Tuy Hoa ជា “ឆ្នេរសមុទ្រ Phu Lam Golden, sandy South China Sea beach”។ 
វៀតណាមប្រឆាំងជំទាស់ Google Maps ពីការជូនព័ត៌មានមិនពិតស្ដីពីឆ្នេរសមុទ្រនៅទីក្រុង Tuy Hoa ខេត្ត Phu Yen - ảnh 1ការបកស្រាយខុសរបស់ Google Maps អំពីទីតាំងឆ្នេរសមុទ្រ Tuy Hoa

នាថ្ងៃទី១៨ មេសា គណៈកម្មាធិការប្រជាជនខេត្ត Phu Yen បានផ្ញើរលិខិតបទដ្ឋានបន្ទាន់ទៅកាន់ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម ស្ដីពីការដែល Google Maps ជូនព័ត៌ មានខុសស្ដីពីឆ្នេរសមុទ្រនៅសង្កាត់ Phu Dong ទីក្រុង Tuy Hoa ខេត្ត Phu Yen។

ជាក់ស្ដែងគឺ Google Maps បានប្រែក្លាយឆ្នេរសមុទ្រ Tuy Hoa ទៅជា “South China Sea beach” (ឆ្នេរនៅសមុទ្រចិនខាងត្បូង) ដោយកត់ទីតាំងមាត់សមុទ្រនៅខ័ណ្ឌ Phu Dong ទីក្រុង Tuy Hoa ជា “ឆ្នេរសមុទ្រ Phu Lam Golden, sandy South China Sea beach”។ ការសរសេរព័ត៌មានខុសការពិតនៅលើផែនទីវៀតណាម បានបង្កឡើងការខឹងសម្បារក្នុងសហ គមន៍វៀតណាម ជាពិសេសគឺលើបណ្ដាញសង្គមតែម្តង។

គណៈកម្មាធិការប្រជាជនខេត្ត Phu Yen បានស្នើក្រសួងព័ត៌មាននិងទូរគមនាគមន៍ តម្រូវឲ្យ Google Maps លុបចោលនិងកែតម្រូវព័ត៌មានមិនពិតដូចដែលបានលើកឡើងខាងលើ ព្រមទាំងណែនាំទីភ្នាក់ងារសារព័ត៌មាននានាក្នុងប្រទេស ធ្វើការតវ៉ា និងប្រឆាំងជំទាស់ ចំពោះរាល់ត៌មានមិតពិតរបស់ Google Maps ផងដែរ៕

ប្រតិកម្មទៅវិញ