វៀតណាម-បារាំងឆ្ពោះទៅរកភាពដៃគូរសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធិភាពនិងនិរន្តរភាព

Chia sẻ
(VOVworld)-សន្និសីទ “សហប្រតិបត្តិការរវាងតំបន់នានារបស់វៀតណាមនិងបារាំងលើកទី១០ដោយប្រធាន បទឆ្ពោះទៅរកភាពដៃគូរសេដ្ឋកិច្ចប្រកបដោយ
វៀតណាម-បារាំងឆ្ពោះទៅរកភាពដៃគូរសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធិភាពនិងនិរន្តរភាព - ảnh 1
វៀត ណាមស្វាគមន៍និងបង្ករលក្ខណៈងាយស្រួលបំផុតសម្រាប់អង្គភាពអាជីវកម្មបារាំងមកធ្វើអាជីវកម្មនៅវៀតណាម

(VOVworld)-សន្និសីទ “សហប្រតិបត្តិការរវាងតំបន់នានារបស់វៀតណាមនិងបារាំង
លើកទី១០ដោយប្រធាន បទឆ្ពោះទៅរកភាពដៃគូរសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធិភាព
និងនិរន្តរភាព”បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤កញ្ញានៅទីក្រុង Can Tho។ អញ្ជើញ
ចូលរូមក្នុងសន្និសីទនេះ ឧបនា យករដ្ឋមន្ត្រី​លោក Vu Duc Dam បានអះអាងថា ទំនាក់
ទំនងរវាងវៀតណាមនិងបារាំង ជាទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ
និងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅ មួយថ្ងៃហើយនាំមកលទ្ធផលជាក់ស្តែង។ លោក Vu
Duc Dam បានសង្កត់ធ្ងន់ថា៖

        “ដោយសមិទ្ធិនិងបទពិសោធន៍របស់ខ្លួន និងដោយមនោសញ្ចេតនាស្អិតរមួតរវាង
ប្រជាជននៃប្រទេសទាំងពីរនោះ វៀតណាមជឿជាក់ថា មិត្តបារាំងនិងរួមដំណើរជាមួយ
វៀតណាម ជួយវៀតណាម ហើយតំបន់នានារបស់វៀតណាមនឹងពង្រីកល្អឧត្តមភាព
របស់ខ្លួន រួមគ្នាកសាងនូវកម្មវិធីនិងគម្រោងការសហប្រតិបត្តិការជាក់ស្តែង។ វៀត
ណាមស្វាគមន៍និងបង្ករលក្ខណៈងាយស្រួលបំផុតសម្រាប់អង្គភាពអាជីវកម្មបារាំង
មក ធ្វើអាជីវកម្មនៅវៀតណាម”។

        សន្និសីទនៃបណ្តាតំបន់របស់វៀតណាមនិងបារាំងបានចេញសេចក្តីថ្លែងការណ៍
ដោយបានឯកភាពថា សន្និសីទលើកទី១១នឹង​បានរៀបចំឡើងនៅ Toulouse ប្រទេស
បារាំងនាឆ្នាំ២០១៩ខាងមុខ៕

ប្រតិកម្មទៅវិញ