វៀតណាមប្រគល់អដ្ឋិធាតុទាហានអាមេរិក

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៩ ខែកក្កដា នៅអាកាសយានដ្ឋាន Gia Lam ទីក្រុងហាណូយ ទីភ្នាក់ងារវៀតណាមទទួលបន្ទុកការស្វែងរកមនុស្សដែលបាត់ខ្លួន (VNOSMP) បានប្រគល់អដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនអំឡុងពេលសង្គ្រាមនៅវៀតណាម ជូនភាគីអាមេរិក។ 
វៀតណាមប្រគល់អដ្ឋិធាតុទាហានអាមេរិក - ảnh 1ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមវៀតណាមនៅអាកាសយានដ្ឋាន Da Nang (រូបថតបញ្ជាក់ TTXVN)

ក្នុងពិធីប្រគល់នេះ ភារៈធារីនៃស្ថានទូតអាមេរិកប្រចាំទីក្រុងហាណូយលោក Christopher Klein បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដើម្បីធានាថា សកម្មភាព MIA នៅវៀតណាមមិនត្រូវបានអាក់ខានដោយការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងលុកលុយនៅទូទាំងពិភពលោក; ទន្ទឹមនឹងនេះ លោកបានសម្តែងក្តីរីករាយដែលកិច្ចសហប្រតិបត្តិការ MIA បានដាក់មូលដ្ឋានគ្រឹះសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាមនុស្សធម៌រវាងប្រទេសទាំងពីរ រួមទាំងជំនួយរបស់អាមេរិកក្នុងការស្វែងរកយុទ្ធជនវៀតណាមដែលពលីក្នុងសង្គ្រាម។ សកម្មភាពស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនអំឡុងពេលសង្រ្គាមនៅវៀតណាម គឺជាសកម្មភាពមនុស្សធម៌រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាមនិងសហរដ្ឋអាមេរិក។ នេះជាការប្រគល់អដ្ឋិធាតុលើកទី ១៥៥ ចាប់តាំងពីឆ្នាំ ១៩៧៣ មក៕

ប្រតិកម្មទៅវិញ