វៀតណាមប្រគល់ជូនប្រជាជនអ៊ីស្រាអែលនូវម៉ាស់ពេទ្យចំនួន១សែនម៉ាស់

Chia sẻ
(VOVWORLD) - លោកឯកអគ្គរដ្ឋទូត អ៊ីស្រាអែល Nadav Eshcar បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះវៀតណាមព្រមទាំងវាយតម្លៃខ្ពស់ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតសកល Covid-19។ 
វៀតណាមប្រគល់ជូនប្រជាជនអ៊ីស្រាអែលនូវម៉ាស់ពេទ្យចំនួន១សែនម៉ាស់ - ảnh 1លោកឯកអគ្គរដ្ឋទូត អ៊ីស្រាអែល Nadav Eshcar (ខាងឆ្វេង) និងតំណាងសម្ព័ន្ធក្រុមហ៊ុន PSD។ (រូបថត៖ VOV) 

នារសៀលថ្ងៃទី២២ កញ្ញា នៅទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុន PSD ដែលមានជំនាញផ្នែកផលិតម៉ាស់ បានប្រគល់ជូនប្រជាជនអ៊ីស្រាអែលនូវ ម៉ាស់ពេទ្យចំនួន១សែនម៉ាស់។ ស្ថានទូតអ៊ីស្រាអែលប្រចាំនៅវៀតណាម បានទទួលជំនួយឧបត្ថម្ភនិងសុឆន្ទៈពីភាគីវៀតណាម។ លោកឯកអគ្គរដ្ឋទូត អ៊ីស្រាអែល Nadav Eshcar បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះវៀតណាមព្រមទាំងវាយតម្លៃខ្ពស់ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតសកល Covid-19។ សកម្មភាពខាងលើបានបង្ហាញឲ្យឃើញនូវចំណងសាមគ្គីភាព និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងដំណាក់កាលដ៏លំបាកដោយសារជម្ងឺរាតត្បាត ព្រមទាំងជាសក្ខីភាពនៃចំណងមិត្តភាពនិង ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

គួរជម្រាបបន្ថែមទៀតថា ប្រទេសអ៊ីស្រាអែលបានសម្រេចចិត្តបិទ ប្រទេសជាលើកទី២ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-19។ ការ បិទប្រទេសលើកទី២នេះនឹងអូសបន្លាយក្នុងរយៈពេល៣សប្ដាហ៍ក្នុងបរិបទដែលបរិមាណករណីឆ្លងជម្ងឺនៅប្រទេសនេះកំពុងកើនឡើង៕

ប្រតិកម្មទៅវិញ