ពិធីចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការប្រគល់ជូនអង្ករប្រមាណ៥ពាន់តោនរបស់វៀតណាមជូនចំពោះគុយបា (រូបថត៖ TTXVN) |
ថ្លែងនៅពិធីនេះ លោក Do Viet Duc ប្រធានអគ្គនាយកដ្ឋានផ្ទុកបម្រុងជាតិ វៀតណាម បានសម្ដែងក្ដីសប្បាយរីករាយដោយបានទៅបំពេញទស្សនកិច្ចនៅ គុយបាក្នុងឱកាសរំលឹកខួបលើកទី៤៥ ដំណើរទស្សនកិច្ចដើមដំបូងរបស់លោក ប្រធានគុយបា Fidel Castro នៅវៀតណាម ដែលជាសញ្ញាសម្គាល់នៃការជួយ ឧបត្ថម្ភទាំងខាងសម្ភារៈនិងខាងស្មារតីដែលប្រជាជនគុយបាបានលៃទុកសម្រាប់ប្រជាជនវៀតណាម។
រីឯតំណាងក្រសួងពាណិជ្ជកម្មនិងវិនិយោគបរទេសគុយបាលោក Antonio Carricarte បានថ្លែងអំណរគុណចំពោះអំណោយដ៏មានអត្ថន័យជាក់ ស្ដែងរបស់វៀតណាមនេះ ក៏ដូចជាការដែល វៀត ណាមជួយឧបត្ថម្ភគុយបាបង្កើន សមត្ថភាពផលិតស្រូវអង្ករផងដែរ៕