(VOVworld) - នាយប់ថ្ងៃទី២២ កក្កដា នៅស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណា
ចក្របែលហ្ស៊ីក ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក
Pham Binh Minh បានប្រគល់ជូនគ្រឿងឥស្សរិយយសមិត្តភាពរបស់សាធារណៈរដ្ឋសង្គម
និយមវៀតណាមសំរាប់លោក Steve Stevaert រដ្ឋលេខាធិការ និងជាប្រធានអង្គការ
មិត្តភាពបែលហ្ស៊ីក-វៀតណាម និងលោក Piet Steel ឯកអគ្គរាជទូតរបស់បែលហ្ស៊ីក
ប្រចាំនៅវៀតណាមក្នុងដំណាក់កាលពីឆ្នាំ១៩៩០ដល់ឆ្នាំ១៩៩៣។ឥស្សរៈជនទាំង២
រូបនេះ បានមានការរួមវិភាគទានជាច្រើនចំពោះការជំរុញទំនាក់ទំនងសហប្រតិបតិ្តការ
រវាងប្រទេសទាំង២។
|
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh ប្រគល់ជូនគ្រឿងឥស្សរិយយសមិត្តភាពសំរាប់លោក Steve Stevaert រដ្ឋលេខាធិការ និងជា
ប្រធានអង្គការមិត្តភាពបែលហ្ស៊ីក-វៀតណាម |
ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតវៀតណាមប្រចំនៅបែលហ្ស៊ីក និងលុចហ្សុំបួរលោក
Pham Sanh Chau បានប្រគល់ជូនប័ណ្ណសរសើរសំរាប់បណ្ដាអ្នកការទូតដែលជាអតីត
ឯកអគ្គរាជទូតបែលហ្ស៊ីកប្រចាំ នៅវៀតណាមផងដែរ៕