វៀតណាមប្រគល់ “ផែនទី An Nam Dai Quoc” ដល់សារមន្ទីរប្រវត្តិសាស្ត្រអឺរ៉ុប

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៦ មិថុនា នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក លោក Nguyen Hung Son នាយករងនៃបណ្ឌិត្យសភាការទូតវៀតណាមបានប្រគល់ជូន ថ្នាក់ដឹកនាំសារមន្ទីរប្រវត្តិសាស្ត្រអឺរ៉ុប នូវផែនទីក្រាហ្វិចមួយឈ្មោះថា “An Nam Dai Quoc Hoa Do”។ 
វៀតណាមប្រគល់ “ផែនទី An Nam Dai Quoc” ដល់សារមន្ទីរប្រវត្តិសាស្ត្រអឺរ៉ុប - ảnh 1លោក Nguyen Hung Son នាយករងនៃបណ្ឌិត្យសភាការទូតវៀត ណាម ប្រគល់ផែនទីក្រាហ្វិក  An Nam Dai Quoc Hoa Do ជូនលោកស្រី Simina Badica អ្នកថែរក្សាបណ្ណសារ សារមន្ទីរប្រវត្តិសាស្ត្រអឺរ៉ុប ( រូបថត៖ Huong Giang/TTXVN)

នេះជាស្នាដៃរបស់ប៊ីស្សពជនជាតិបារាំង Jean-Louis Tabrerd ដែលបានបោះពុម្ពនៅ Serampore (ឥណ្ឌា) ក្នុងឆ្នាំ ១៨៣៨ ដែលបានសរសេរជា ៣ ភាសា គឺ ភាសាចិន ភាសាជាតិ និងភាសាឡាតាំង។ ឋាននាមទាំងអស់នៅលើផែនទី រួមទាំងទីតាំងចំណុះចិន ឡាវ និងកម្ពុជា ត្រូវបានសរសេរជាអក្សរជាតិ (អក្សរ Quoc ngu) ខណៈដែលលេខយោងប្រើទាំងអក្សរជាតិ ឡាតាំង និងបារាំងផងដែរ។ ជាពិសេសជាមួយប្រជុំកោះនៅកណ្តាលសមុទ្រខាងកើតដែលមានឋាននាមឈ្មោះរដ្ឋបាលគឺ Hoang Sa (អក្សរ Han) ប៊ីស្សព Taberd បានកត់ត្រាឈ្មោះ Cat Vang - ខ្សាច់មាស   (អក្សរ Nom) ដែលបារាំងហៅថា Paracel ឋាននាមខ្សាច់មាស គឺជាភាសាវៀតណាម ដែលត្រូវបានរកឃើញតែនៅក្នុងសម័យដាយវៀតបុរាណ និងវៀតណាមបច្ចុប្បន្នប៉ុណ្ណោះ ហើយមិនអាចរកឃើញនៅកន្លែងណាផ្សេងនោះទេ។ ចំណុចពិសេសទីពីរ គឺផែនទីបង្ហាញចង្កោមកោះនៅកណ្តាលសមុទ្រខាងកើត ដែលស្ថិតនៅរយៈទទឹងភាគខាងជើង ១៦០ជើង ខាងកើតនៃរយៈបណ្តោយ ១១០០កើត និងមានអក្សរចែងថា "Paracel seu Cat Vang" (Paracel ឬ ខ្សាច់មាស)។ អក្សរនេះបានបញ្ជាក់ថា ក្រុមកោះប៉ារ៉ាសែលតាមរយៈលោកខាងលិចហៅនោះគឺក្រុមកោះ Cat Vang (ឬ Hoang Sa) ដែលហៅតាមជនជាតិវៀតណាមសម័យបច្ចុប្បន្ន។

ការប្រគល់ផែនទី “An Nam Dai Quoc Hoa Do” ដល់សារមន្ទីរប្រវត្តិសាស្ត្រអឺរ៉ុប បង្ហាញពីការរួមវិភាគទានរបស់វៀតណាមក្នុងការជួយអឺរ៉ុបបានយល់អំពីប្រវត្តិសាស្ត្រវៀតណាម ប្រវត្តិអន្តរកម្មរបស់វៀតណាម តាមនោះ ជួយឲ្យមិត្តភ័ក្តិពិភពលោកមើលឃើញកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រសមុទ្រខាងកើត ដែលបង្ហាញថា បារាំងបានចូល មកវៀតណាម ហើយគូរឡើងផែនទីនោះដោយការទទួលស្គាល់ទឹកដីវៀតណាមយ៉ាងក្បោះក្បាយ។ ផែនទីនេះនឹងត្រូវដាក់បង្ហាញក្នុងសម្រាំងនៃសារមន្ទីរប្រវត្តិសាស្ត្រអឺរ៉ុប៕

ប្រតិកម្មទៅវិញ