វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននឹងគោលនយោបាយ “ចិនតែមួយ”

Chia sẻ
(VOVWORLD) - ដោយឈរលើមូលដ្ឋាននៃការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយ “ចិនតែមួយ” វៀតណាមបានរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងប្រជា ប្រិយ និងក្រៅរដ្ឋាភិបាលជាមួយតៃវ៉ាន់ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ អប់រំ... ដោយមិនអភិវឌ្ឍន៍ទំនាក់ទំនងថ្នាក់រដ្ឋណា មួយជាមួយតៃវ៉ាន់នោះទេ។
វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននឹងគោលនយោបាយ “ចិនតែមួយ” - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang ជាអធិបតីនៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស។ (រូបថត៖ VNA)
កាលពីថ្ងៃទី ១៤ មករា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលស្នើឲ្យ វៀតណាមផ្ដល់ទស្សនៈ អំពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងប្រមុខនៃតំបន់ដែនដី តៃវ៉ាន់កាលពីថ្ងៃទី ១៣ មករា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បាននិយាយថា ដោយឈរលើមូលដ្ឋាននៃការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយ “ចិនតែមួយ” វៀតណាមបានរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងប្រជា ប្រិយ និងក្រៅរដ្ឋាភិបាលជាមួយតៃវ៉ាន់ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ អប់រំ... ដោយមិនអភិវឌ្ឍន៍ទំនាក់ទំនងថ្នាក់រដ្ឋណា មួយជាមួយតៃវ៉ាន់នោះទេ។ លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា វៀត ណាមគោរពគោលការណ៍មិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ហើយចាត់ទុកថា សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅច្រកសមុទ្រតៃវ៉ាន់ ដើរតួនាទីយ៉ាងសំខាន់សម្រាប់តំបន់ និងពិភពលោក៕

ប្រតិកម្មទៅវិញ