គណៈប្រតិភូបានទស្សនាសុន្ទរកថារបស់លោករដ្ឋមន្ត្រី Phan Van Giang នៅកិច្ចប្រជុំពេញអង្គលើកទី២ ដោយប្រធានបទ៖ “សន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ប្រភព៖ កងទ័ពប្រជាជន |
នាយឧត្តមសេនីយ៍ លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀត ណាម អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងសម័យប្រជុំពេញអង្គលើកទី ២ នៃសម័យប្រជុំ។ លោករដ្ឋមន្ត្រី Phan Van Giang បានសង្កត់ធ្ងន់ថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការរួមចំណែករបស់ប្រទេសនានា គឺជាកត្តាសំខាន់ដើម្បីឆ្លើយតបជាមួយរាល់បញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណីនាពេលបច្ចុប្បន្ន។ លោករដ្ឋមន្ត្រីបានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយជម្លោះនិងការខ្វែងគំនិតនៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានា ព្រមទាំងគោរពតាមច្បាប់អន្តរជាតិ; ប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងមានបំណងចង់ធ្វើការឆ្ពោះទៅរកការកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងមានភាពច្បាស់លាស់ផ្នែកច្បាប់។ វៀតណាមក៏ប្តេជ្ញាដោះស្រាយយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួននូវជម្លោះ ភាពមិនចុះសម្រុងគ្នា តាមរយៈការសន្ទនា និងដោយសន្តិវិធី។ ក្នុងទំនាក់ទំនងអន្តរជាតិ វៀតណាមក៏ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ជាមិត្តជាមួយប្រទេសទាំងអស់ក្នុងពិភពលោក ជាដៃគូដែលមានការទទួលខុសត្រូវ និងគួរឱ្យទុកចិត្តក្នុងសហគមន៍អន្តរជាតិ; គ្មានសម្ព័ន្ធភាព, សម្ព័ន្ធភាពយោធា; គោរពគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ; ការប្តេជ្ញាចិត្តចំពោះទំនួលខុសត្រូវ និងកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់; តែងតែមានបំណងចង់រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពនៃពិភពលោក និងតំបន់។
នៅខាងក្រៅកម្មវិធី MCIS-១១ កាលពីម្សិលមិញ លោករដ្ឋមន្ត្រី Phan Van Giang បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពលើវិធានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងរុស្ស៊ី។
លោករដ្ឋមន្ត្រី Phan Van Giang ក៏បានអញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិចិន ឧត្តមសេនីយ Li Shangfu។ រដ្ឋមន្ត្រីទាំងពីរបានអះអាងសារជាថ្មីថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភដ៏សំខាន់មួយ នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន; ឯកភាពជំរុញកិច្ច សហប្រតិបត្តិការលើវិស័យការពារជាតិ សំដៅនាំទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិនឆ្ពោះទៅការអភិវឌ្ឍប្រកប ដោយសុខដុមរមនា និងស្ថិរភាព។
ក្រៅពីកម្មវិធី MCIS-១១ នេះដែរ លោករដ្ឋមន្ត្រី Phan Van Giang ក៏មានជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិម៉ុងហ្គោលី; ជួបជាមួយអគ្គលេខាធិកាក្រុមប្រឹក្សាសន្តិសុខជាតិនៃសហព័ន្ធរុស្ស៊ី; មានជំនួបទ្វេភាគីជាមួយ ឧត្តមសេនីយ៍ឯក រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋបេឡារុស្ស៕