ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ VTV) |
នេះគឺជាព័ត៌មាន នៅសិក្ខាសាលាអន្តរជាតិអំពីកិច្ចសន្ទនានិងការហ្វឹកហ្វឺនអំពីសិទ្ធិមនុស្សដែល បានរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុង ដាណាំង នាថ្ងៃទី៣០ ខែសីហា។ សាស្ត្រាចារ្យរង បណ្ឌិត Hoang Van Nghia ប្រធាននាយកដ្ឋានសហប្រតិ បតិ្តការអន្តរជាតិ នៃវិទ្យាស្ថាននយោបាយជាតិហូជីមិញបានឲ្យដឹងថា៖
“យើងខ្ញុំសូមបញ្ជាក់លើគោលនយោបាយជាសារវ័ន្តចំនួន៨របស់រដ្ឋវៀតណាមស្ដីពីសិទ្ធិមនុស្ស។ ការគោរព ការពារនិងអនុវត្តសិទ្ធិមនុស្សគឺជាគោល នយោបាយចម្បងនិងឥតងាករេ”។
អាទិភាពនិងការសន្យារបស់វៀតណាមនាពេលខាងមុខនោះ គឺបន្តពង្រីក ការបោះជំហានអភិវឌ្ឍថ្មីអំពីរបៀបរបប ច្បាប់និងគោលនយោបាយ ខិតខំប្រឹង ប្រែងឆ្លងកាត់ពុះពារលើការលំបាកសាក ល្បងនានា តាមរយៈការអនុវត្ត “រដ្ឋាភិបាលស្ថាបនាដើម្បីប្រជាជន”។ អាទិភាពចម្បងរបស់វៀតណាមគឺបន្ត កសាងរដ្ឋនីតិបញ្ញត្តិ កែទម្រង់ច្បាប់ ដើម្បីពង្រឹងគ្រឹះស្ថាននៃយន្តការនិងគោល នយោបាយពាក់ព័ន្ធដល់កិច្ចការពារនិងជំរុញសិទ្ធិមនុស្ស៕