វៀតណាមបានសម្រេចសមិទ្ធិផលជាច្រើនក្នុងកិច្ចរការពារនិងលើកកម្ពស់សិទ្ធិមនុស្ស

Chia sẻ

(VOVWORLD) -  សិក្ខាសាលាស្តីពី “កិច្ចការសិទ្ធិមនុស្សនៅឆ្នាំ ២០១៨ និងការអនុវត្តរាល់អនុសាសន៍ក្រោមយន្តការត្រួតពិនិត្យឡើងវិញជុំទី ២” រៀបចំដោយក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចនៅថ្ងៃទី ៩ ខែវិច្ឆិកានៅទីក្រុងហាណូយ។

វៀតណាមបានសម្រេចសមិទ្ធិផលជាច្រើនក្នុងកិច្ចរការពារនិងលើកកម្ពស់សិទ្ធិមនុស្ស - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា 

តាមរយៈសិក្ខាសាលា ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានផ្ទៀងស្តាប់ មតិយោបល់ចែករំលែកនិងទស្សនៈរបស់ភ្នាក់ងារនិងអង្គការនានាដែលប្រតិបត្តិក្នុងវិស័យសិទ្ធិការងារនិងសិទ្ធិរបស់ក្រុមជនងាយរងគ្រោះ ដើម្បីធ្វើបូកសរុបនិងបង្ហើយសម្រាប់ត្រៀមសម្រាប់សម័យការពាររបាយការណ៍ជាតិរបស់វៀតណាមតាមយន្តការពិនិត្យទូទៅតាមកាលកំណត់ជុំទី ៣ នៅទីក្រុងហ្សឺណែវប្រទេសស្វីសក្នុងខែមករាឆ្នាំ២០១៩ខាងមុខ។

គណៈប្រតិភូបានឯកភាពថា ការអភិវឌ្ឍន៍ធនធានមនុស្សគឺជាគោលដៅអាទិភាពកំពូលក្នុងគោលនយោបាយរបស់បក្សនិងរដ្ឋ។ អាទិភាពខ្ពស់បំផុតរបស់វៀតណាមគឺបន្តកសាងនីតិរដ្ឋ ធ្វើកំណែទម្រង់ច្បាប់និងគោលនយោបាយពាក់ព័ន្ធនឹងកិច្ចការពារនិងជម្រុញសិទ្ធិមនុស្សផងដែរ៕

ប្រតិកម្មទៅវិញ