ចាប់តាំងពីការផ្ទុះឡើងជំងឺរាតត្បាតមក វៀតណាមមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២.២៦៣.០៥៣ នាក់ ស្ថិតនៅចំណាត់ថ្នាក់លេខ ៣១ ក្នុងចំណោមប្រទេសនិងដែនដីចំនួន ២២៥ ខណៈដែលចំនួនករណីឆ្លង/១លាននាក់ វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់ទី ១៤៤/២២៥ នៃប្រទេសនិងតំបន់ដែនដី។ ចំនួនអ្នកជាសះស្បើយសរុបមានចំនួន ២.០១៧.៦១៥ ករណី។
ចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ ១៩ នៅវៀតណាម គិតរហូតមកដល់ពេលនេះ មានចំនួន ៣៧.៦៦៨នាក់ ស្មើនឹង ១.៧% នៃចំនួនអ្នកឆ្លងសរុប។ វ៉ាក់សាំងកូវីដ-១៩ សរុបចំនួន ១៨១.១១៨.៤១៥ ដូសដែលត្រូវបានចាក់ជូនប្រជាជន ក្នុងនោះ ចំនួនករណីបានចាក់ពីរដូសសរុបគឺ ៧៤.១២២ ២០៤ នាក់ និងដូសទី ៣ ចំនួន ២៧.៩៤០.៦៦៨ ដូស។ ប្រទេសវៀតណាមបានកំណត់គោលដៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ ដើម្បីបញ្ចប់ការចាក់ដូសទី ៣ សម្រាប់ប្រជាជនដែលមានអាយុលើសពី ១៨ ឆ្នាំ៕